៩ ម៉ោង ប៉ូលិស និងក្រុមប្រដាប់អាវុធ ប្រឈមដាក់គ្នានៅរដ្ឋម៉ាសាឈូសេត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែកក្កដា ឆ្នាំ2021 ម៉ោង 10:21 នាទី ព្រឹក

ពី Thairath :

ដោយ សូរ្យសែង៖

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ការប្រឈមដាក់គ្នារវាងមន្រ្តីប៉ូលីសនៅរដ្ឋម៉ាសាឈូសេត សហរដ្ឋ អាមេរិក និងក្រុមប្រដាប់អាវុធមួយក្រុម នៅព្រឹកថ្ងៃសៅរ៍ទី ៣ ខែកក្កដាឆ្នាំ ២០២១ (មឭោងក្នុងស្រុក) មានរយៈពេលជាច្រើនម៉ោង ។ ជាលទ្ធផលអាជ្ញាធរបានបញ្ជាឱ្យបិទផ្លូវអន្ដរជាតិលេខ ៩៥ ហើយបានបញ្ជាឱ្យប្រជាជនលាក់ខ្លួននៅក្នុងផ្ទះ ។

ទោះយ៉ាងណា ប៉ូលីសវរសេនីយ៍ឯក គ្រីស្តូហ្វើ ម៉ាសុន (Christopher Mason) នៃរដ្ឋម៉ាសាឈូសេត បានបញ្ជាក់ថា បន្ទាប់ពីការប្រឈមមុខដាក់គ្នាជិត ៩ ម៉ោងរវាងភាគីទាំងពីរ ប៉ូលីសអាចគ្រប់គ្រងស្ថានការណ៍បាន តាមរយៈការចរចា និងកលល្បិចផ្សេងៗ នេះរួមបញ្ចូលទាំងការប្រើប្រាស់រថពាសដែកដើម្បីដាក់សម្ពាធ ។

លោក ម៉ាសុន ក៏បានបញ្ជាក់ដែរថា ជនល្មើសទាំង ១១ នាក់បានប្រគល់ខ្លួនឱ្យអាជ្ញាធរដោយមិនបង្កការរំខានអ្វីឡើយ ហើយប៉ូលីសក៏បានរឹបអូសអាវុធមួយចំនួនផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា ឥឡូវនេះមេធាវីស្រុកមីដលសេកកំពុងព្យាយាមកំណត់អត្តសញ្ញាណក្រុមនេះ ។ គេរំពឹងថាពួកនេះនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ ដើម្បីទទួលបានការជំនុំជម្រះលើការចោទប្រកាន់ពីអាវុធ ។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលម៉ោង ១:៣០ នាទីព្រឹក ពេលដែលប៉ូលីសបានឃើញឡានពីរចតនៅលើផ្លូវដោយមានភ្លើងអាសន្នបើក ។ បន្ទាប់មកមន្រ្តីបានចុះទៅត្រួតពិនិត្យ និងបានរកឃើញមនុស្សមួយក្រុមដែលមានឯកសណ្ឋានយោធា ពាក់អាវកាក់បែបយុទ្ធវិធី (tactical vest) ភ្ជាប់ជាមួយកាម៉េរ៉ានៅលើដងខ្លួន កាន់កាំភ្លើងវែង និងកាំភ្លើងខ្លី ពួកគេអះអាងថា មកពីរដ្ឋរ៉ូដ អាយលែន ដើម្បីហ្វឹកហាត់ ។

ប៉ូលិស ស្នើសុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ហើយឲ្យដាក់អាវុធចុះ ខណៈពេលដែលក្រុមនេះមិនមានការទាមទារអ្វីឡើយដល់មន្រ្តីដែលបានចូលក្នុងការចរចា បន្ទាប់ពីច្រើនម៉ោង ឧប្បត្តិហេតុបានបញ្ចប់ដោយបុរសប្រដាប់អាវុធបានចុះចាញ់ ។

លោក ម៉ាសុន បាននិយាយដូច្នេះថា មេដឹកនាំនៃក្រុមនេះចង់អោយអ្នកដទៃដឹងថាមនោគមវិជ្ជារបស់ពួកគេមិនមែនប្រឆាំងនឹងរដ្ឋាភិបាលទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម