កំពូលស្លាបដែកប្រដេញ F-35A របស់អាមេរិក ស្វីសទិញ ៣៦ គ្រឿង

បច្ចេកវិទ្យាថ្ងៃអាទិត្យ ទី11 ខែកក្កដា ឆ្នាំ2021 ម៉ោង 12:31 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ព័ត៌មានពី REUTERS រាយការណ៍ថា រដ្ឋាភិបាលស្វីសមានគម្រោងទិញយន្តហោះប្រដេញ F-35A Lightning II របស់ក្រុមហ៊ុនផលិតយន្តហោះអវកាស និងឧបករណ៍ការពារប្រទេសធំបំផុតរបស់សហរដ្ឋអាមេរិកចំនួន ៣៦ គ្រឿង ។

កិច្ចព្រមព្រៀងក្នុងតម្លៃ ៥.០០០ លានហ្វ្រង់ស្វីស ស្មើ ៥.៥០០ លានដុល្លារសហរដ្ឋអាមេរិក ក្រោមថវិកាដើម្បីទិញយន្តហោះចម្បាំងថ្មីចំនួន ៦ ពាន់លានហ្វ្រង់ស្វ៊ីស (៦,៥ ពាន់លានដុល្លារ) ដែលត្រូវបានអនុម័ត កាលពីឆ្នាំមុន ។

ប្រទេសស្វីសក្លាយជាប្រទេសទី ១៥ របស់ពិភពលោក ដែលទិញយន្តហោះប្រដេញ-ចម្បាំង F-35A និង ត្រូវបានគេមើលយ៉ាងជិតស្និទ្ធផងដែរ ដោយសារជាប្រទេសដំបូងគេក្នុង ៣ ក្រុម ដែលក្លាយជាអតិថិជនថ្មីដែលប្រទេស ២ ទៀតនឹងសម្រេចចិត្តទិញផងដែរ គឺហ្វាំងឡង់ និងកាណាដា ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម