សន្តានចិត្តពិភពលោក ! ចិនផ្តល់វ៉ាក់សាំង ៤៨០ លានដូស ដល់ ១០០ ប្រទេស

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី11 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:07 នាទី ល្ងាច

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វេនប៊ី បាននិយាយនៅថ្ងៃសុក្រ ទី៩ ខែមិថុនាថា ប្រទេស​ចិនបានបម្រុងទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជាង ៤៨០ លានដូសដើម្បីចែកចាយនៅទូទាំងពិភពលោក ។ លោក វ៉ាង និយាយថា ប្រទេសចិនជឿជាក់លើគោលការណ៍ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩ គឺជាផលិតផលសាធារណៈ និងជាប្រទេសដែលផ្តល់បរិមាណវ៉ាក់សាំងច្រើនជាងគេនៅបរទេស ។

ថ្មីៗនេះប្រទេសចិនបានត្រៀមបម្រុងទុកវ៉ាក់សាំងដល់ ១០០ ប្រទេសនៅលើពិភពលោក ហើយក៏បានសន្យាផងដែរក្នុងការផ្តល់វ៉ាក់សាំងដំបូងចំនួន ១០ លានដុល្លារទៅឱ្យ Covax ដែលជាគំនិតផ្តួចផ្តើមនៃការបែងចែកវ៉ាក់សាំងក្នុងភាពស្មើគ្នារបស់អង្គការសុខភាពពិភពលោក ។ ក្នុងនេះប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានទទួលវ៉ាក់សាំងដំបូងពីប្រទេសចិន ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនបានធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ត្រៀមខ្លួនសហការផលិតវ៉ាក់សាំងជាមួយប្រទេសកំពុង​អភិវឌ្ឍន៍ជាច្រើន រួមទាំងការគាំទ្រក្រុមហ៊ុនដែលចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយបរទេស ដើម្បីរៀបចំការសាកល្បងព្យាបាលដំណាក់កាលទី ៣ ។

វ៉ាង បាននិយាយថា វ៉ាក់សាំងចិនមានរូបភាពល្អនៅក្នុងសហគមន៍អន្តរជាតិ ហើយត្រូវបានទទួលស្គាល់ជាទូទៅថាមានសុវត្ថិភាពនិងប្រសិទ្ធភាព ។

បច្ចុប្បន្នប្រទេសជាង ១០០ បានយល់ព្រមប្រើប្រាស់វ៉ាក់សាំងចិន ហើយអង្គការសុខភាពពិភពលោកបានដាក់វ៉ាក់សាំង Sinofarm និង Sinovac ទៅក្នុងបញ្ជីឈ្មោះប្រើប្រាស់បន្ទាន់ (Emergency Use Listing)” ។ លោក វ៉ាង បាននិយាយបន្ថែមថា មេដឹកនាំប្រទេសជាង ៣០ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន ។

លោក វ៉ាង បានសន្យាថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទទួលបានវ៉ាក់សាំងដែលមានតំលៃសមរម្យ និងត្រៀមខ្លួនលើកទឹកចិត្តប្រទេសទាំងអស់ ប្រើប្រាស់វ៉ាក់សាំងប្រកបដោយសមធម៌នៅជុំវិញពិភព​លោក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម