សេដ្ឋកិច្ច«អឺរ៉ុប» ស្តារស្ទុះឡើងវិញយ៉ាងរហ័ស ត្រឡប់មករក«ប្រក្រតី» នៅដំណាច់ឆ្នាំនេះ

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី12 ខែកក្កដា ឆ្នាំ2021 ម៉ោង 12:20 នាទី ល្ងាច

ប្រភពពីវេបសាឆយ prachachat

ដោយ សូរ្យសែង៖

កាលពីដើមឆ្នាំកន្លងមក សហភាពអឺរ៉ុប (EU) ប្រឈមមុខនឹងការរាតត្បាតនៃមេរោគកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនបានប៉ុន្មានខែ ក្រោយពីមានវិធានការ LockDown យ៉ាងតឹងរឹង រួមទាំងដំណើរការចាក់វ៉ាក់សាំង បានធ្វើឲ្យជាច្រើនប្រទេសត្រឡប់មករកដំណើរការសេដ្ឋកិច្ចបានជាថ្មី ។

គណៈកម្មការ​អឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ថ្មីៗនេះត្រូវបានព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (GDP) នៅឆ្នាំ ២០២១ នឹងឈានឡើង ៤,៨% ហើយនៅឆ្នាំ ២០២២ នឹង ៤,៥% ពោលគឺកើនឡើងជាងការព្យាករណ៍ពីខែឧសភា ដែលថានឹងមានកំណើន ៤,៣% នៅឆ្នាំនេះ និង ៤,៤% នៅឆ្នាំក្រោយ ។

ជាមួយគ្នានេះ ធនាគារកណ្តាលអឺរ៉ុបបានព្យាករណ៍ថា សេដ្ឋកិច្ចអឺរ៉ុបក្នុងឆ្នាំនេះពង្រីកខ្លួនបាន ៤,៦% ដោយតួលេខព្យាករណ៍ GDP ចុងក្រោយរបស់គណៈកម្មការអឺរ៉ុបបង្ហាញថា សេដ្ឋកិច្ច EU នឹងត្រឡប់មករកដូចមុនពេលផ្ទុះកូវីដ ក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ លឿនជាងការព្យាករណ៍ ១ ត្រីមាស ។

ទីភ្នាក់ងារសារព័ត៌មាន CNBC រាយការណ៍ថា ប្រទេសបារាំង GDP ឈានឡើងក្នុងឆ្នាំនេះ ៥,៧% កើន ៦% ស្របពេលដែលប្រទេសអាល្លឺម៉ង់ ៣,៤% និងអេស្ប៉ាញ ព្យាករណ៍ថា GDP នឹងឡើងដល់ ៦,២% ។

ឧស្សាហកម្មទេសចរណ៍នៃប្រទេសអឺរ៉ុប គឺជាបច្ច័យសំខាន់ក្នុងការរុញដោលសេដ្ឋកិច្ចក្នុងភូមិភាគ ដោយឡែកប្រទេសពឹងលើទេសចរណ៍ដូចជា ក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និង អ៊ីតាលី ជាដើម ។

ម្យ៉ាងទៀត សហភាពអឺរ៉ុបចាប់ផ្តើមប្រើ «វ៉ាក់សាំងឆ្លងដែន (Vaccin Pasport)» ឬ  «EU Digital Covid Certificate»​ ក្នុង ២៧ ប្រទេសរបស់ប្រទេសក្នុងអឺរ៉ុប ដោយគ្មាន «កាក់ខ្លួន (ចត្តាឡីស័ក)» ដោយចាប់ផ្តើមពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម