WHO ព្រមានប្រទេសថៃ ពីរូបមន្តចាក់វ៉ាក់សាំង ២ ប្រភេទខុសគ្នា Sinovac + AstraZeneca បង្កគ្រោះថ្នាក់ណាស់!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី13 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:41 នាទី ល្ងាច

 លោកស្រីវេជ្ជបណ្ឌិត ស៊ូមយ៉ា ស្វាម៉ីណាដាន (Dr. Soumya Swaminathan)

នាយកគណៈវិទ្យាសាស្ត្ររបស់ WHO 

បកប្រែដោយ សូរ្យរិទ្ធ៖

អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ច្របល់ចូលគ្នា ២ ម៉ាកវាបង្កគ្រោះថ្នាក់ខ្លាំងណាស់ ហើយនិយាយថា នៅខ្វះទិន្នន័យស្រាវជ្រាវ មិនមានពស្តុតាងដើម្បីគាំទ្រវាទេ។  WHO បានបញ្ជាក់ជាថ្មីថា ប្រជាជនមិនគួរត្រូវបានអនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដោយខ្លួនឯងឡើយ សប្រពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅបរទេសបានផ្សាយព័ត៌មានថា ប្រទេសថៃគឺជាប្រទេសដំបូងគេ ដែលបានប្រកាសប្រើប្រាស់រូបមន្តវ៉ាក់សាំង Sinovac + AstraZeneca ។

កាលពីថ្ងៃ ច័ន្ទ ទី ១២ ខែកក្កដា ឆ្នាំ ២០២១ មានការយល់ស្របពីគណៈកម្មការជំងឺឆ្លងថៃ ឲ្យពង្រឹងផែនការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) តាមរូបមន្តថ្មី គឺចាក់ Sinovac មួយម្ជុល និង ចាក់អាស្ត្រាសេណេកា (AstraZeneca) ម្ជុលទី២ ដោយគម្លាតពី៣-៤សប្តាហ៍ ដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការការពារមេរោគកូវីដបម្លែង «ដេលតា (Delta)» ។

សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាតថា ប្រទអេសថដៃជាប្រទេសទី១ ដែលចាក់វ៉ាក់សាំង ២ ខុសគ្នា

នៅថ្ងៃ អង្គារ ទី ១៣ កក្កដានេះ សារព័ត៌មានបរទេសជាច្រើន ដូចជា BBC, REUTERS, FORBES, Nikkei Asia និង South China Morning Post ផ្សាយថា ប្រទេសថៃត្រៀមផ្សំវ៉ាក់សាំង ២ ប្រភេទ គឺ Sinovac និង AstraZeneca ដែលថៃប្រកាសជាផ្លូវការលើកដំបូង ដែលថៃនិយាយថា ដើម្បីបង្កើនកម្រិតនៃការការពារមេរោគ បន្ទាប់ពីការស្រាវជ្រាវបឋមនៅប្រទេសថៃមានការសង្ស័យអំពីប្រសិទ្ធភាពការពាររយៈពេលវែង នៃរូបមន្តវ៉ាក់សាំង ២ ប្រភេទចូលគ្នា ។

Sinovac

AstraZeneca

ទោះយ៉ាងណា នៅមិនទាន់មានការសិក្សាពាក់ព័ន្ធនឹងរូបមន្តខាងលើនេះទេ ប៉ុន្តែក៏មានប្រទេសច្រើនផងដែរ ដែលចាក់ដូសផ្សេងគ្នា ឬចាក់ម្ជុលទី ៣ ក្នុងពេលដែលមានវីរុសបម្លែងថ្មីៗកើតឡើង ។

កាសែត India Today រាយការណ៍ថា លោកស្រីវេជ្ជបណ្ឌិត ស៊ូមយ៉ា ស្វាម៉ីណាដាន (Dr. Soumya Swaminathan ) នាយកគណៈវិទ្យាសាស្ត្ររបស់ WHO បានព្រមាន​ថា ការរួមបញ្ចូលវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតផ្សេងគ្នា វាគឺជានិន្នាការដែលមានគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះនៅពេលនេះមានទិន្នន័យស្រាវជ្រាវតិចតួចណាស់លើប្រធានបទនេះ ។

លោកស្រីវេជ្ជបណ្ឌិត ស៊ូមយ៉ា ស្វាម៉ីណាដាន (Dr. Soumya Swaminathan)

លោកស្រីវេជ្ជបណ្ឌិត ស៊ូមយ៉ា បញ្ជាក់ថា «ពេលនេះយើងមិនទាន់មានព័ស្តុតាងសម្រាប់គាំទ្រ ការផ្សំបញ្ជូល ម្ជុលទី ១ ម៉ាកផ្សេង ម្ជុលទី ២ ម៉ាកផ្សេងនោះទេ វាអាចក្លាយជាស្ថានភាពច្របូកច្របល់នៅក្នុងប្រទេសផ្សេងៗ ប្រសិនបើប្រជាជនចាប់ផ្តើមសម្រេចចិត្តដោយខ្លួនឯងថា តើអ្នកណាត្រូវចាក់វ៉ាក់សាំងលើកទី ២ ទី ៣ និងទី ៤ និងនៅពេលណា?

ប្រភព  BBCReutersIndia Today


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម