ចលាចលនៅអាហ្វ្រិកខាងត្បូង ស្លាប់ ៧២នាក់ ក្រោយអតីតប្រធានាធិបតីជាប់ពន្ធនាគារ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី14 ខែកក្កដា ឆ្នាំ2021 ម៉ោង 9:54 នាទី ព្រឹក

ពីAP

ដោយ សាវុឌ្ឍ៖

នៅប្រទេសអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងស្ថានការណ៍ចលាចល ដោយសារការប្រឆាំងតវ៉ានៅទូទាំងប្រទេស ក្រោយពីអតីតប្រធានាធិបតី យ៉ាកុប ហ្សូម៉ា ទទួលទោសដាក់ពន្ធនាគារកាលពីសប្តាហ៍កន្លង រហូតមានមនុស្សស្លាប់យ៉ាងតិច ៧២ នាក់ និងត្រូវចាប់ឃុំជាង ១០០ នាក់ ។

ពីទីក្រុងព្រីតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃនេះ (១៤ កក្កដា) ថា ការិយាល័យតម្រួតជាតិអាហ្វ្រិកខាងត្បូង បានចេញសេចក្តថ្លែងការណ៍មួយ អំពីវឌ្ឍនភាពនៃស្ថានភាពតវ៉ានៅទូទាំងប្រទេស ដែលបានកើតឡើងស្ទើរតែភ្លាមៗ បន្ទាប់​ពីអតីតប្រធានាធិបតីលោក យ៉ាកុប ហ្សូម៉ា បានប្រគល់ខ្លួនឲ្យក្រុមស៊ើបអង្កេត នៅទីក្រុង អេនកាន់ឡា ដែលជាទីក្រុងតូចមួយ ស្ថិតនៅភាគខាងកើតនៃប្រទេស និងជាស្រុកកំណើតរបស់លោក ហ្ស៊ូម៉ា នៅចុងសប្តាហ៍មុន ដើម្បីទទួលទោសជាប់ពន្ធនាគាររយៈពេល ១៥ ខែសម្រាប់ការមិនសហការ និងការបដិសេធអំណាចតុលាការ ។

តុលាការធម្មនុញ្ញបានចេញដីកាកាលពីខែកុម្ភៈឆ្នាំនេះ ឱ្យ ហ្សូម៉ា ផ្តល់ព័ស្តុតាងដើម្បីតស៊ូនឹងក្តីពុករលួយ ដែលព្រះរាជអាជ្ញាចោទប្រកាន់ កើតឡើងក្នុងអំឡុងពេល ៩ ឆ្នាំ ដែលបានកាន់អំណាច រហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់គាត់នៅក្នុងឆ្នាំ 2018 ប៉ុន្តែអតីតប្រធានាធិបតីបានបដិសេធមិនគោរពតាម ។

ភាពចលាចលនៃការប្រឆាំងតវ៉ានៅច្រើនតំបន់ ដោយឡែកនៅតាមទីក្រុងធំ បណ្តាលឲ្យមានមនុស្សស្លាប់ ៧២ នាក់ និងត្រូវចាប់ឃុំ ១.២៣៤ នាក់នៅទអូទាំងប្រទេស ស្របពេលដែលកងទ័ពអាហ្វ្រិកខាងត្បូង រាយកម្លាំងតាមមូលដ្ឋានកើតហេតុ ដើម្បីការពារ និងបង្ក្រាបអំពើចោរកម្ម ប្លន់តាមតំបន់ផ្សេងដែលកើតឡើងញឹកញាប់ និងទំនងជាវិបត្តិសេដ្ឋកិច្ចនៃស្ថានភាពរាតត្បាតកូវីដ-១៩ ផង ។

ចំណែកលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង សៃរិល រ៉ាម៉ាហ្វូសា ហាក់មិនចាប់អារម្មណ៍ចំពោះស្ថានការណ៍ច្របូកច្របល់កើតឡើងនេះទេ ។

ទោះយ៉ាងណាក៏ដោយ គេនិយាយថា ភាពវឹកវរលើកនេះ គ្មានផ្លូវស្ងប់ឡើយ ដរាបណាលោក ហ្សូម៉ា នៅមិនដោះលែងចេញពីពន្ធនាគារ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម