សិង្ហបុរីកាក់អ្នកដំណើរ ៣.០០០ នាក់នៅលើនាវាទេសចរណ៍យក្ស ក្រោយមានអ្នកជំងឺកូវីដ

ទេសចរណ៍ថ្ងៃពុធ ទី14 ខែកក្កដា ឆ្នាំ2021 ម៉ោង 4:44 នាទី ល្ងាច

ដោយ ពិសិទ្ធ៖

នាវាទេសចរណ៍ធំជាងគេរបស់សិង្ហបុរី ដែលមានអ្នកដំណើរ និងនាវិកជិត ៣.០០០ នាក់បានត្រឡប់មកចូលចតនៅកំពង់ផែវិញ បន្ទាប់ពីរកឃើញមនុស្ស យ៉ាងហោចណាស់អ្នកជំងឺម្នាក់ដែលមានដែលឆ្លងមេរោគកូវីដ-១៩ ។

ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ មានសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានបរទេសថា មន្ត្រីទេសចរណ៍របស់សិង្ហបុរី និងក្រសួងសុខាភិបាលបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា នាវាទេសចរណ៍យក្សដឹកអ្នកដំណើរ «World Dream» របស់ក្រុមហ៊ុន ហ្គេនទីង ឌ្រីម (Genting Dream Company) ដែលមានអ្នកដំណើរចំនួន ១.៦៤៦ នាក់ និងនាវិក បុគ្គលិកចំនួន ១.២៤៩ នាក់ចេញដំណើរពីប្រទេសសិង្ហបុរី កាលពីថ្ងៃទីអាទិត្យ ទី ១១ ខែកក្កដាកន្លងមក មានគម្រោងកំណត់រយៈពេល ៤ ថ្ងៃ ។

ទោះយ៉ាងណា នាវាបានត្រឡប់ចូលចតវិញ នៅព្រឹកថ្ងៃពុធ ទី ១៤ កក្កដា ជិតបីម៉ោងមុនការគ្រោងទុក ដោយអ្នកដំណើរម្នាក់មានអាយុ ៤០ ឆ្នាំ បានធ្វើតេស្ត PCR សម្រាប់ COVID-19 មានភាពវិជ្ជមាន ។

អ្នកជំងឺម្នាក់នោះ មុនចេញដំណើរបានចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួចទៅហើយ និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងរហ័សមុនពេលចូលក្នុងកាប៊ីននាវា ហើយមានតែនាវិកទេដែលមានកាតព្វកិច្ចចាំបាច់ ដែលនឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីនៅខាងក្នុងនាវា ចំណែកអ្នកនៅសល់ត្រូវកាក់ខ្លួនមួយកន្លែង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម