ធ្ងន់ជាងឥណ្ឌាទៅទៀត ! ឥណ្ឌូនេស៊ីផ្ទុះឆ្លងមួយថ្ងៃ ៥៤.០០០ នាក់

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី15 ខែកក្កដា ឆ្នាំ2021 ម៉ោង 12:49 នាទី ល្ងាច

ពី thaipost:

ដោយ សូរ្យសែង៖

ប្រទេសឥណ្ឌាបានប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងកាលពីដើមឆ្នាំនេះ ប៉ុន្តែនៅពេលនេះប្រទេសឥណ្ឌាជាមធ្យមមានករណីថ្មីចំនួន ៤៤.០០០ ករណីប៉ុនណោះ និងមានអ្នកស្លាប់ ១.០២៨ នាក់ ។ ឥណ្ឌូណេស៊ីមានចំនួនប្រជាជនជិត ២៧០ លាននាក់ ប៉ុន្តែចំនួនប្រជាជនឥណ្ឌាមានចំនួន ៥ ដងនៃចំនួនប្រជាជនឥណ្ឌូនេស៊ី ។ យោងតាមគេហទំព័រ worldworldindata.org ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីមានចំនួន ១៤១ ករណីក្នុង ១ លាននាក់ ស្របពេលដែលប្រទេស ឥណ្ឌាត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២៩ នាក់ ក្នុង ១ លាននាក់ ។

ឥណ្ឌាមានអ្នកឆ្លង ៣០ លាននាក់ ស្លាប់ ៤០០.០០០ នាក់ ចំណែកឥណ្ឌូនេស៊ីមានអ្នកឆ្លងជាផ្លូវការ ២,៦ លាននាក់ ស្លាប់ ៦៩.២១០ នាក់ ។

ស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងអាក្រក់ខ្លាំងក្នុងទ្វីបអាស៊ី និងអាចដល់កម្រិតពិភពលោក ដោយ មិ្សលមិញ (១៤ កក្កដា) គ្រាន់តែក្នុង ២៤ ម៉ោងមានមនុស្សឆ្លងដល់ ៥៤.០០០ នាក់ ស្លាប់ ៩៩១ នាក់ ប៉ុន្តែអ្នកជំនាញនិយាយថា តួលេខឆ្លងខាងលើអាចមិនពិត គឺអាចដល់ ១០០.០០០ នាក់ ។

កាលពីថ្ងៃទី ១៣ កក្កដា អ្នកឆ្លងថ្មីមានដល់ ៤៧.៨៩៩ នាក់ ខ្ពស់បំផុតចាប់តាំងពីខែមីនា ឆ្នាំ ២០២០ និងមានអ្នកស្លាប់ ៨៦៤ ក្នុងរយៈពេលដូចគ្នា ។

ដាកគី ប៊ូឌិម៉ាន អ្នកជំនាញខាងរោគឆ្លងរបស់ឥណ្ឌូនេស៊ី នៅសាកលវិទ្យាល័យហ្គ្រីហ្វីត ក្នុងប្រទេសអូស្ត្រាលីបាននិយាយ ថា ប្រទេសឥណ្ឌូនេស៊ីអាចក្លាយជាចំណុចកណ្តាលនៃការរីករាលដាលនៃជំងឺនេះ តែពេលនេះប្រទេសឥណ្ឌូនេស៊ីគឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅអាស៊ីហើយ ។

«ប្រសិនបើអ្នកក្រឡេកមើលភាពខុសគ្នានៃប្រជាជនរវាងឥណ្ឌា និងឥណ្ឌូនេស៊ី ការរាតត្បាតនៅទីនេះគឺធ្ងន់ធ្ងរជាងប្រទេសឥណ្ឌាទៅទៀត» ចំនួនអ្នកឆ្លងជំងឺពិតប្រចាំថ្ងៃរបស់ឥណ្ឌូនេស៊ីអាចលើសពី ១០០.០០០ នាក់ក្នុងមួយថ្ងៃ ហើយអាចកើនឡើងទ្វេដងនៅចុងខែនេះ ជាមួយនឹងការស្លាប់ ២.០០០ នាក់ក្នុងមួយថ្ងៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម