ថៃមកដល់ចំណុចនេះហើយ! អ្នកជំងឺកូវីដដេកក្បែរធុងសំរាម រង់ចាំគ្រែព្យាបាល

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី16 ខែកក្កដា ឆ្នាំ2021 ម៉ោង 10:01 នាទី ព្រឹក

ប្រភព covid-19.kapook៖

ដោយ សូរ្យសែង៖

បណ្តាញសង្គមបានសែរភ្លូកទឹកភ្លូកដី ពីស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅប្រទេសថៃ ដែលនាំគ្នាដេករណូករណែលក្បែរធុងសំរាម និងមានទឹកសំអុយហូរក្បែរនោះ ដើម្បីរង់ចាំគ្រែព្យាបាលនៅមន្ទីរពេទ្យ ផ្រះរ៉ាម ២ ។

ទាំងនេះជារូបភាពកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ ដែលផុសលើហ្វេសប៊ុក បង្ហាញឲ្យឃើញអ្នកស្រុកកំពុងអង្គុយ-ដេករង់ចាំរហង់ អ្នកខ្លះអង្គុយនៅលើឥដ្ឋ ហើយនៅក្បែរនោះគឺធុងសំរាមដែលមានទឹកហូរចេញ ជាមួយនឹងសារនិយាយ​ថា «រូបភាពដែលអ្នកបានឃើញគឺជាអ្នកជំងឺកូវីដ-១៩ កំពុងរង់ចាំគ្រែក្បែរមន្ទីរពេទ្យក្នុងតំបន់ ផ្រះរ៉ាម ២» ។

ទោះយ៉ាងណាបន្ទាប់ពីរូបភាពត្រូវបានផ្សព្វផ្សាយ បណ្តាញសង្គមបានរិះគន់ដោយនិយាយថា «ថៃបានឈានដល់ចំណុចនេះហើយ ហេតុអ្វីបានជាការគ្រប់គ្រងដូចនេះ? ខ្ញុំមិនរំពឹងថានឹងបានឃើញរូបភាពបែបនេះនៅក្នុងប្រទេសថៃទៀតទេ» ។

ស្ថានការណ៍កូវីដ-១៩ នៅប្រទេសថៃកំពុងផ្ទុះរាលខ្លាំង ទោះរដ្ឋាភិបាលគ្រប់គ្រងដោយ LockDown ជាច្រើនខេត្ត-ក្រុង និងតំបន់យ៉ាងណាក៏ដោយ ក៏តួលេខឆ្លងប៉ុនា្មនថ្ងៃជាប់គ្នាមានចំនួនក្បែរ ១០.០០០ នាក់ និងស្លាប់ក្បែរ ១០០ ដូច្នេះហើយទើបមន្ទីរពេទ្យមួយចំនួនខ្វះគ្រែឲ្យអ្នកជំងឺសម្រាក រហូតត្រូវដេករង់ចាំដូចក្នុងរូបនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម