ប្រទេសអឺរ៉ុបខាងលិចជួបទុក្ខធ្ងន់ធ្ងរណាស់ ទឹកជំនន់វាយប្រហារជីវិតមនុស្ស ១៥៣ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី17 ខែកក្កដា ឆ្នាំ2021 ម៉ោង 6:43 នាទី ល្ងាច

ទឹកជំនន់នៅតំបន់ Blessem ទីក្រុង Ertstadt រប់សអាល្លឺម៉ង់ (AP)

ដោយ សូរ្យរិទ្ធ៖

ប្រទេសកម្ពុជាសូមចូលរួមរំលែកទុក្ខ និងសោកស្តាយ ចំពោះទុក្ខមហន្តរាយនៅបណ្តាប្រទេសអឺរ៉ុបខាងលិច  ប្រទេសណាក៏ដោយ សុទ្ធតែជាមិត្តរបស់កម្ពុជាទាំងអស់ ពេលមានទុក្ខលំបាកដូច្នេះ ត្រូវរំលែកទុក្ខជាមួយគ្នា ៕

ទីភ្នាក់ងារព័ត៌មាន REUTERS និង AFP រាយការណ៍កាលពីម្សិលមិញ (១៦ កក្កដា) ថា ប្រទេសអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភជាខ្លាំង ដោយសារមានអ្នកបាត់បង់ជីវិតកាន់តែច្រើន ក្រោយពីមានទឹកជំនន់ដ៏ខ្លាំងនៅក្នុងប្លុកអឺរ៉ុបខាងលិច លិចផ្លូវ លិចផ្ទះសម្បែង ខូចខាតផ្លូវធ្ងន់ធ្ងរ រហូតមានអ្នកស្លាប់ ១៥៣ នាក់ បាត់ខ្លួនរាប់សិបនាក់ និងរបួស ៦០០ នាក់។ ទឹកជំនន់នេះបង្កដោយទឹកភ្លៀងជាច្រើនថ្ងៃជាប់គ្នា ។

ទឹកជំនន់ក្នុងទន្លេអឺលុន បង្កឲ្យហូរចូលទីក្រុង ក្នុងរដ្ឋណ័តរ៉ែន-វេសហ្វាលើន និងរ៉ែនលែនដ៍-ផាឡាធិនេត របស់អាល្លឺម៉ង់ រហូតទៅដល់តំបន់ខ្លះរបស់ប្រទេសប៊ែលហ្ស៊ីក ហុល្លង់ និង លុចហ្សំប៊ួក ។

ប្រទេសប៊ែលហ្ស៊ីកមានអ្នកស្លាប់យ៉ាងតិច ២០ នាក់ ស្របពេលដែលប្រជាជនប្រមាណ ២១.០០០ ណនាក់ជួបបញ្ហាគញមានអគ្គិសនីប្រើ ។

ការអះអាងពី CNN ថា អ្នកឧតុនិយមវិទ្យាបាននិយាយថា ឧប្បត្តិហេតុធម្មជាតិបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយសីតុណ្ហភាពកាន់តែខ្ពស់ ការបង្កឲ្យមានភ្លៀងកាន់តែច្រើន ៕

ការខូចខាតនៅ Erftstadt Blesssen ប្រទេសអាល្លឺម៉ង់ (REUTERS/Alexander Franz)

ការខូចខាតយ៉ាងធ្ងន់់នៅតំបន់ Ensival ស្រុក Verviers ប្រទេសប៊ែលហ្ស៊ីក (REUTERS/Yves Herman)

ទឹកជំនន់នៅទីក្រុង Schld អាល្លឺម៉ង់ REUTERS/Martin Schlicht


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម