ចាប់ផ្តើមផ្ទុះបាតុកម្មកក្រើកទីក្រុងបាងកកទៀតហើយ តម្រួតថៃបង្ក្រាបបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កៅស៊ួ ដាក់បាតុករ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី18 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:49 នាទី ល្ងាច

បាតុកម្មនៅប្រទេសថៃចាប់ផ្តើមផ្ទុះកក្រើកទៀតហើយ នៅថ្ងៃទី ១៨ ខែកក្កដា វេលាម៉ោង ១៤.៥២ នាទី ដែលតម្រួតថៃត្រៀមទុកជាមុន បានរាយកម្លាំងសម្រាប់ទប់ទល់បាតុករនៅតាមចំណុចផ្សេងៗ ពិសេសនៅវិមានរដ្ឋាភិបាល ដែលជាគោលដៅសំខាន់បំផុតរបស់ក្រុមបាតុករ ដែលការដើរហែរក្បួន អមដោយទង់ចម្រុះ និង បដា ជាដើម​។

ក្រុមបាតុករមានរថយន្តបន្លឺមេក្រូដែលបរិយាយពីរឿងថវិការបស់ក្រសួងអប់រំ ក៏បានប្រឈមនឹងរថយន្តបាញ់ទឹករបស់តម្រួត ២ គ្រឿង និងមានការបាញ់គ្រាប់កៅស៊ូ រួមទាំងឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករផង ។ ក្រុមយុវជនបាតុករ បានស្រែកថា «រដ្ឋាភិបាលឃាតក» ៕

ពី INN និង FreeYOUTH

ដោយ ពិសិទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម