ថាហើយថាទៀត កូវីដអត់ស្គាល់អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រអីទេ ! រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសឆ្លងកូវីដ តែមិនធ្ងន់ធ្ងរ ដោយសារតចាក់វ៉ាក់សាំងគ្រប់ដូស

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែកក្កដា ឆ្នាំ2021 ម៉ោង 1:44 នាទី ល្ងាច

ដោយ សូរ្យសែង៖

រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក សាជិដ ចាវីដ (Sajid Javid) បានផុសនៅលើ Twitter របស់គាត់ថា គាត់បានត្រួតពិនិត្យតេស្តមើលកូវីដ-១៩ ឃើញវិជ្ជមាន ប៉ុន្តែគាត់បានបញ្ជាក់ថា អាការមិនធ្ងន់ទេដោយសារបានចាក់វ៉ាក់សាំងគ្រប់ដូស បច្ចុប្បន្នគាត់កំពុងនៅផ្ទះជាមួយគ្រួសាររបស់គាត់ ។

ក្រសួងសុខាភិបាលអង់គ្លេសបានផ្សាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក អ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីមានចំនួន ៥៤.៦៧៤ នាក់ ដែលនេះជាតួលេខខ្ពស់គិតចាប់តាំអពីខែមីនា ឆ្នាំ ២០២១ នេះ ។ បច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងសុរបចំនួន ៥.៣៨៦.៣៤០ នាក់ អ្នកបាត់បង់ជីវិត ១២៨.៦៨៣ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម