ប្រទេសថៃបានកត់ត្រាករណី Covid-19 ខ្ពស់បំផុតជាប់ៗគ្នាក្នុងរយៈពេល ៤ ថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:40 នាទី ល្ងាច

ប្រទេសថៃនៅថ្ងៃទី ១៩ ខែកក្កដា បានប្រកាសកត់ត្រាករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ចំនួន ១១.៧៨៤ ករណី ដែលបំបែកកំណត់ត្រា ១១.៣៩៧ នៅថ្ងៃទី ១៨ ខែកក្កដា ។  នេះជាថ្ងៃទីបួនហើយដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រានូវចំនួនអ្នកឆ្លងថ្មី មិនធ្លាប់មានពីមុនមកក្នុងរយៈពេល ត្រឹម ២៤ ម៉ោង ។ នៅក្នុងការផ្ទុះពីរលើកមុនប្រទេសថៃបានគ្រប់គ្រងការឆ្លងបានយ៉ាងល្អ ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់ ។ 

ទោះយ៉ាងណា ការផ្ទុះរលកទី ៣ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា កំពុងបង្កជារលកនៃការឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ក្នុងរយៈពេលតែជាង ៣ ខែប៉ុណ្ណោះ ប្រទេសថៃបានកំណត់ត្រា ឆ្លង ៣៨៦.៣០៧ នាក់ ស្មើនឹង ៩៣% នៃចំនួនអ្នកឆ្លងសរុបចាប់តាំងពីប្រទេសនេះបានផ្ទុះឡើងកាលពីឆ្នាំមុន (៤១៥.១៧០ ករណី) ។ ដូចគ្នានេះដែរនៅក្នុងរលកទី ៣ ប្រទេសថៃមានមនុស្សអ្នកស្លាប់ ៣.៣២៨ នាក់ដោយសារជំងឺរាតត្បាត ដែលស្មើនឹង ៩៦,៦% នៃចំនួនអ្នកស្លាប់សរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាត (៣.៤៤២) ។

ប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃកំពុងចាប់ផ្តើមបង្ហាញសញ្ញានៃការគ្របដណ្ដប់កូវីដ ហើយមន្ដ្រីព្រមានថា ការផ្ទុះឡើងអាចមានរយៈពេលជាច្រើនខែទៀត ។

នៅថ្ងៃទី ១៨ ខែកក្កដាម្សិលមិញ ប្រជាជនថៃជាង ១.០០០ នាក់បានចូលរួមធ្វើបាតុកម្មនៅរដ្ឋធានីបាងកក ដោយទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែង ហើយរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះការឆ្លើយតបគ្មានប្រសិទ្ធភាពរបស់ខ្លួន ចំពោះការរីករាលដាលនៃជំងឺនេះ ។  ប៉ូលីសក្រុងបាងកកបានបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ដាក់ហ្វូងមនុស្ស ហើយក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ។

មុននេះលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ នៅថ្ងៃទី ៩ ខែកក្កដា បានប្រកាសថា លោកនឹងចូលរួមវិភាគទានមិនយកប្រាក់ ខែ ៣ ខែ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយរោគរាតត្បាត Covid-19។ យ៉ាងហោចណាស់មានអ្នកនយោបាយ ចំនួន ១៥ នាក់នៅក្នុងខុទ្ទកាល័យរបស់លោក ប្រាយុទ្ធរួមទាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តី បានបង្ហាញ ពីចេតនារបស់ពួកគេក្នុងការបរិច្ចាគប្រាក់ខែដូចនាយករដ្ឋមន្រ្តីផងដែរ ៕

ប្រែសម្រួលពី Theo Bangkok Post, Reuters

ដោយលោកស្រី សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម