WHO វិភាគថា ត្រឹមតែចាក់វ៉ាក់សាំងលើកទី ៣ ឲ្យមនុស្សពី ៥០ឆ្នាំឡើងទៅ អាចប្រើ ៨០០ លានដូស

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:32 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

អង្គការសុខភាពពិភពលោក (WHO) វិភាគថា ប្រសិនបើប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យម ពិចារណាទៅលើវិធានការទប់ទល់នឹងមេរោគបម្លែង «Delta» ដោយការចាក់វ៉ាក់សាំងលើកទី ៣ ត្រឹមតែចាក់វ៉ាក់សាំងដល់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំឡើងទៅ ប្រហែលជាត្រូវការវ៉ាក់សាំងជាង ៨០០ លានដូស ។

លោកស្រីវេជ្ជបណ្ឌិត សូមយ៉ា ស្វាមីណាថាន (Somaya Swaminathan) ប្រធានអ្នកវិទ្យាសាស្ត្រនៃអង្គការសុខភាពពិភពលោក បានសម្តែងការព្រួយបារម្ភអំពីបញ្ហានេះ ។ ប្រទេសចំនួន ៤ បានប្រកាសថាពួកគេនឹងឆ្ពោះទៅមុខជាមួយនឹងគម្រោងបន្ថែមវ៉ាក់សាំងលើកទី ៣ ។

«ប្រសិន ១១ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យមចំនួនសម្រេចចិត្តដូចខាងលើ ដែលប្រទេសខ្លះជាប្រទេសធំ គ្រាន់តែចាក់វ៉ាក់សាំងឲ្យមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ នឹងត្រូវការវ៉ាក់សាំងចំនួន ៨០០-៩០០ លានដូស ហើយនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់វ៉ាក់ជាសាំងសកល» លោកស្រីវេជ្ជបណ្ឌិត ស្វាមីណាថាន បានមានប្រសាសន៍ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម