អាណោចអាធម្មណាស់! គ្រែក្នុងមន្ទីរពេទ្យនៅថៃពេញ ហៀរមកក្រៅអគារ ត្រូវខ្យល់បោកបក់ដួលរលំប៉ើងឡប់ឡែ...

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី21 ខែកក្កដា ឆ្នាំ2021 ម៉ោង 10:53 នាទី ព្រឹក

ប្រភព hilight.kapook ដោយ សូរ្យសែង៖

នៅពេលឃើញរូបភាពប្រទេសគេទាំងនេះ យើងនឹកសរសើរមិនបាន នូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានផែនការត្រឹមត្រូវទុកជាមុន និងចក្ខុវិស័យដ៏សមស្របក្នុងការគ្រប់គ្រងលើគ្រប់វិស័យ ពិសេសវិធានការដ៏ខ្ជាប់ខ្ជួនក្នុងការការពារមេរោគរាតត្បាតកូវីដ-១៩ រួមទាំងក្រសួងសុខាភិបាល គ្រូពេទ្យស៊ីវិល យោធា រួមគ្នាដ៏មមាញឹក​គួរឲ្យកក់ក្តៅ ។

ងាកមកប្រទេសជិតខាងរបស់យើង នៅថ្ងៃទី ២០ ខែកក្កដាម្សិលមិញ អាខោនហ្វេសប៊ុកឈ្មោះ Manita Thodpetch វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យស្រះប៊ុរី ប្រទេសថៃ បានបង្ហោះរូបភាពគួរឲ្យសោកសង្រេង នូវអ្នកជំងឺដេកព្យាបាលនៅខាងក្រៅអគារពេទ្យ ដោយមានការបាំងឡប់ឡែ ដោយសារគ្រែខាងក្នុងពេញ ចំពេលដែលមានខ្យល់បោក​បក់ខ្លាំង មើលទៅគួរឲ្យអាណោចអាធម ។

ជាមួយសារសរសេរលើហ្វេសប៊ុកថា «ថ្ងៃនេះខ្យល់បោកបក់ខ្លាំងជាងពេលណាៗទាំងអស់ បានបំប៉ើងឡប់ឡែសម្រាប់បាំងគ្រែអ្នកជំងឺ ដួលរលំ... ។ ប្រសិនបើដល់ចំណុចមួយដែលគ្មានការគ្រប់គ្រងល្អប្រសើរ និងរួសរាន់ជាងនឹងទេ វាមិនត្រឹមតែ​ដួលឡប់ឡែប៉ុនណោះទេ... វាអាចជួបរឿងអាក្រក់បំផុតដល់ប្រទេសខ្លួនឯង #ស្ថានភាពសព្វថ្ងៃនេះហាក់ដូចជាមិនប្រសើរទេ ។ ចុងបញ្ចប់សារដ៏សង្វេគនេះសរសេរថា #សូម​អធិស្ឋាន​សម្រាប់​ប្រទេស​ថៃ» #Pray For Thailand ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម