«ទង់លឿង» ដោតនៅតាមទ្វារផ្ទះមីយ៉ាន់ម៉ា សម្រាប់ផ្តល់សញ្ញាថាមានអ្នកជំងីកូវីដ-១៩​ នៅក្នុងផ្ទះ ត្រូវការជួយសង្គ្រោះបន្ទាន់

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី21 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:24 នាទី ល្ងាច

 ដោយ សូរ្យរិទ្ធ៖

អ្នកជំងឺកូវីដ-១៩ មានចំនួនជាច្រើននៅក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា បានដេកឈឺរង់ចាំការជួយនៅក្នុងផ្ទះរបស់ខ្លួន ដោយប្រើ «ទង់ពណ៌លឿង ឬក្រណាត់ពណ៌លឿង» នៅតាមទ្វារ ផ្ទះ បង្អួច ឬរបង ជានិមិត្តសញ្ញាថាមានមនុស្សឈឺកូវីដ-១៩នៅក្នុងផ្ទះ ត្រូវការអាហារ ថ្នាំនិង អុកស៊ីហ្សែន ។

«ទង់លឿង»ទាំងនោះ ក៏ជាសញ្ញាឲ្យអ្នកកាសែតបានឃើញ ដើម្បីឲ្យដឹងថា នៅក្នុងផ្ទះមានអ្នកជំងឺកូវីដ-១៩ កំពុងត្រួវការចាំបាច់ អាហារ ថ្នាំសង្កូវ ឬ អុកស៊ីហ្សែនដើម្បីជំនួយក្នុងការដកដង្ហើម ។ នៅពេលក្រុមសង្គ្រោះចូលទៅដល់ក្នុងផ្ទះនីមួយៗ គេប្រទះឃើញអ្នកជំងឺដេកយ៉ាងវេទនា ។

ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ា បានរាយការណ៍ពីស្ថានការណ៍ចុងក្រោយនៃការរាតត្បាតកូវីដ-១៩ ថ្ងៃទី ១៩ កក្កដា ថាបានរកឃើញករណីថ្មីចំនួន ៥.១៨៩ ករណី មានអ្នកជំងឺសរុប ២៣៤.៧១០ នាក់ ជាសះស្បើយមាន ១៦៤.៦៧០ នាក់ និងកំពុងព្យាបាលចំនួន ៦៤.៧៥៩ និង​ស្លាប់ ៥.២៨១ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម