ចូលរួមសោកស្តាយជាមួយមិត្តចិន! គ្រោះទឹកជំនន់ប៉ុន្មានថ្ងៃនេះ ខូចខាតសេដ្ឋកិច្ចមិនចេះតិច!

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:22 នាទី ល្ងាច

ដោយ សូរ្យសែង៖

១០០០ ឆ្នាំហើយស្រុកចឺងចូវ ខេត្តហឺណាន ប្រទេសចិនមានគ្រោះទឹកគ្រោះជំនន់នៅពេលនេះ ។ តួលេខជាផ្លូវការមានមនុស្សស្លាប់ ៣៣ នាក់ ប្រជាជនចំនួន ១,២ លាននាក់ត្រូវជម្លៀសទៅរកកន្លែងសុវត្ថិភាព ផ្លូវ ១០០ ខ្សែត្រូវខូចខាត និងខូចខាតសេដ្ឋកិច្ចប្រមាណ ១,២២ ពាន់លានយាន់ ។

គ្រោះទឹកជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ក្នុងបរិមាណ ៦១៧,១ មីល្លីលីត្រ បណ្តាលឲ្យមនុស្សជាប់នៅស្ថានីយ៍រថភ្លើងក្រោមដីជាច្រើននាក់ ។ មួយទៀតមានរបាយការណ៍ថា មានមនុស្សស្លាប់នៅតាមមាត់ទន្លេលឿង រដោយសារតែសំណង់ និងលំនៅដ្ឋាន បានដួលរលំក្នុងចំនួនដ៏ច្រើន លើសពីនេះទៅទៀត ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការព្យាករណ៍អាកាសធាតុបាននិយាយថា នឹងបន្តមានភ្លៀងធ្លាកើនៅទូទាំងខេត្ត ។

ការដែលមានភ្លៀងធ្លាក់ខ្លាំងយ៉ាងនេះ ដោយសារការប្រែប្រួលអាកាសធាតុពិភពលោក (climate change) ដូចគ្នានឹងបាតុភូតរលកកម្តៅ (Heatwave) នៅសហរដ្ឋអាមេរិក និងកាណាដាដូច្នោះដែរ រាប់បញ្ចូលទាំងក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក គ្រោះមហន្តរាយទឹកជំនន់នៅបណ្តាប្រទេសអឺរ៉ុបខាងលិច ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម