មីយ៉ាន់ម៉ាក្តៅគគុកទៀតហើយ បន្ទាប់ពីមេយោធាប្រកាសfaការបោះឆ្នោតលើ់កមុនទុកជាមោឃៈ!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី27 ខែកក្កដា ឆ្នាំ2021 ម៉ោង 7:19 នាទី ល្ងាច

ដោយ សូរ្យសែង៖

ថ្ងៃទី ២៧ ខែកក្កដា កាសែតបរទេសបានរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយឧត្តមសេនីយ៍ មីន អងឡាយ បានប្រកាសជាឧឡារិកឲ្យការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ទុកជាមោឃៈ ដោយអះអាងថា «ការបោះឆ្នោតទុច្ចរិត ពុករលួយ មិនបរិសុទ្ធ និងមិនយុត្តិធម៌» ។

លោក ធៀន សូ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃច័ន្ទម្សិលមិញ (២៦ កក្កដា)ថា ការស៊ើបអង្កេតបានរកឃើញថា មានអំពើពុករលួយក្នុងចំណោមអ្នកបោះឆ្នោតជាង ១១ លាននាក់ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) របស់លោកស្រី អ៊ុង ស៊ូឃ្យី ឈ្នះឆ្នោត ។

របបដឹកនាំដែលដឹកនាំដោយឧត្តមសេនីយ៍ មីន អងឡាយ កាលពីមុន បានប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតទូទៅថ្មីក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីរដ្ឋប្រហារបានឡើងកាន់អំណាចកាលពីខែកុម្ភៈ ដើម្បីរំលាយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលលោកស្រី ស៊ូឃ្យី មេដឹកនាំគណបក្សនេះត្រូវបានចាប់ខ្លួនដោយទាហាននៅក្នុងវីឡារបស់គាត់ បន្ទាប់មក តុលាការក៏បានចោទប្រកាន់លោកស្រីជាច្រើនបទល្មើស ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការកាត់ទោស ៕

ប្រភព Channelnewsasia

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម