រលាយក្តីស្រមៃ ! ពីរនាក់បងប្អូន ថាក់ស៊ីន-យីងឡាក់» មិនមានឈ្មោះនៅក្នុងព្រះរាជទានទោសរបស់ស្តេចថៃឡើយ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី28 ខែកក្កដា ឆ្នាំ2021 ម៉ោង 11:13 នាទី ព្រឹក

ដោយ សូរ្យសែង៖

វេបសាយរាជកិច្ចប្រទេសថៃ បានផ្សព្វផ្សាយព្រះរាជកិច្ច ស្តីពីព្រះរាជទានទោសអ្នកនយោបាយ ក្នុងឆ្នាំ ២០២១ ដែលក្នុងនេះមិនមានឈ្មោះ ថាក់ស៊ីន ឈិនវ៉ាត់ - យីងឡាក់ ពីរនាក់បងប្អូ​នដែលអតីតនាយករដ្ឋមន្ត្រីថៃ និងជាជននិរទេសនៅប្រទេសទី ៣ អស់ជាច្រើនឆ្នាំមកហើយ ។

ខ្លឹមសារយោងតាមមាត្រាទី ៤ របស់ថៃចែងថា «អ្នកដែលនឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមព្រះរាជក្រិត្យនេះ ត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ឬត្រូវបានឃុំឃាំងទុកនៅទីស្ថានអាស្រ័យ ឬលំនៅដ្ឋានដែលកំណត់ដោយតុលាការ ឬរដ្ឋាភិបាល នូវកាលបរិច្ឆេទដែលព្រះរាជក្រិត្យនេះចូលជាធរមាន រហូតដល់ថ្ងៃដែលតុលាការចេញដីកាដោះលែង ឬកាត់បន្ថយ ឬនាយករដ្ឋមន្រ្តីចេញបញ្ជាដោះលែង ឬបន្ថយទណ្ឌកម្ម ដូចមានចែងក្នុងព្រះរាជក្រិត្យនេះ លើកលែងតែអ្នកធ្វើការបម្រើសង្គម ឬការងារផលប្រយោជន៍សាធារណៈជំនួសឱ្យការពិន័យ និងអ្នកដែលត្រូវបានដោះលែង ។

គួរកត់សម្គាល់ថា នៅប្រទេសថៃមុននេះ មានពាក្យរចចាមអារាមថា ពីរនាក់បងប្អូន ថាក់ស៊ីន ឈិនវ៉ាត់ និងលោកស្រី យីងឡាក់ ឈិនវ៉ាត់ អតីតនាយករដ្ឋមន្រ្តី ដែលបានរត់គេចរឿងក្តីទៅបរទេស នឹងត្រឡប់មកប្រទេសថៃវិញឆាប់ៗនេះ ប៉ុន្តែឥឡូវ ក្តីស្រមៃបានរលាយអស់ទៅហើយ ក្រោយពីព្រះរាជកិច្ចចេញមក គ្មានឈ្មោះក្នុងបញ្ជីលើកលែងព្រះរាជទោសពីព្រះមហាក្សត្សថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម