វេជ្ជបណ្ឌិត Anthony Fauci និយាយថា សហរដ្ឋអាមេរិកកំពុងដើរខុសផ្លូវហើយ រឿងគ្រប់គ្រងកូវីដ!

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី28 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:12 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា មានករណីអ្នកជំងឺឆ្លងកូវីដ-១៩ កើនឡើងយ៉ាងឆាប់រហ័សពីសម្ពាធមេរោគ Delta នៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងទាប ។

បច្ចុប្បន្ននេះមន្ត្រីសុខាភិបាលសាធារណៈ កំពុងពិចារណាលើការកែសម្រួលចំពោះជនជាតិអាមេរិកដែលទទួលការចាក់វ៉ាក់សាំងពេញលេញហើយ ថាមិនចាំបាច់ពាក់វាទេ ប្រហែលជាត្រូវត្រលប់មកពាក់ម៉ាសឡើងវិញ ដើម្បីគ្រប់គ្រងការផ្ទុះឡើងថ្មី រួមទាំងការសិក្សាវ៉ាក់សាំងវ៉ាក់សាំងលើកទី ៣ ដែលជាវ៉ាក់សាំងជម្រុញសម្រាប់ក្រុមងាយរងគ្រោះ ។ លោក ថូនី មានប្រសាសន៍ថា «ការរាត្បាតទ្រង់ទ្រាយធំក្នុងចំណោមអ្នកមិនបានចាក់វ៉ាក់សាំង» ។

បច្ចុប្បន្នមានប្រជាជនប្រមាណ ១៦២,៧ លាននាក់ ឬ ៤៩% នៃប្រជាជនអាមេរិកទាំងអស់ បានទទួលចាក់វ៉ាក់សាំងគ្រប់ដូស ដែលមុននេះ (ខែមេសា)សហរដ្ឋអាមេរិកជាអ្នកនាំមុខគេលើការចាក់វ៉ាក់សាំង តែក្រោយមក អត្រាចាក់វ៉ាក់សាំងបានធ្លាក់ចុះ ជាមួយនឹងគំនិតផ្តួចផ្តើមប្រឆាំងនឹងការចាក់វ៉ាក់សាំងនៅរដ្ឋភាគខាងត្បូង ដូចជារដ្ឋផ្លរីដារដ្ឋតិចសាស់ និងរដ្ឋមិសសួរី ចំនួននៃការឆ្លងប្រចាំថ្ងៃកំពុងតែកើនឡើងជាថ្មី បន្ទាប់ពីចំនួននៃការឆ្លងបានធ្លាក់ចុះនៅខែឧសភា និងមិថុនា។

សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណ ៣៤លាននាក់ និងស្លាប់ ៦១០.០០០ នាកើ ។ លោកវេជ្ជបណ្ឌិត វីវេក (Vivek Merthy) គ្រូពេទ្យវះកាត់អាមេរិកបានមានប្រសាសន៍ថា ៩៩,៥% នៃការស្លាប់ដោយសារជំងឺកូវី-១៩ នៅសហរដ្ឋអាមេរិក កើតឡើងក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ។ លោកវេជ្ជបណ្ឌិត ផៅស៊ី មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលមូលដ្ឋាន ត្រូវតែលើកទឹកចិត្តឱ្យប្រជាជនចេញមកទទួលការចាក់វ៉ាក់សាំង ជាពិសេសនៅក្នុងតំបន់ដែលមានអត្រាចាក់ថ្នាំបង្ការទាបចាំបាច់ត្រូវមានសកម្មភាពបន្ទាន់បន្ថែមទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម