ដោយ សូ្្យសែង៖
ឧត្តមសេនីយ៍ មីន អងឡាយ (Min Aung Hlaing) មេបញ្ជាការយោធាជាន់ខ្ពស់ប្រទេសមីយ៉ាន់ម៉ា អំពាវនាវដល់ប្រទេសអាស៊ាន និងប្រទេសជាមិត្ត ជួយដល់ស្ថានការណ៍កូវីដ-១៩ ដែលកំពុងផ្ទុះការរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួន ទាំងការការពារ ការគ្រប់គ្រង និងការព្យាបាល ។
ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ តាំងពីយោធាអណ្តើមអំណាចពីលោកស្រី អ៊ុន សានស៊ូឃ្យី អតីតទីប្រឹក្សារដ្ឋ ដោយប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ហឋអាមេរិក អង់គ្លេស បានចេញវិធានការដាក់ទណ្ឌកម្មក្នុងការប្រឆាំងនឹងការធ្វើរដ្ឋប្រហាររឹបយកអំណាច និងការប្រើអំពើហិង្សាទៅលើប្រជាជនដែលនាំគ្នាងើបឈរប្រឆាំង ។
មីន អងឡាយ និយាយថា អត្រានៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវតែបង្កើនល្បឿន នឹងមានការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមពីបរទេស រួមទាំងការផលិតវ៉ាក់សាំងក្នុងស្រុក ដែលត្រូវបានគាំទ្រដោយប្រទេសរុស្ស៊ី រួមទាំងបញ្ជាក់ថា ត្រូវការថវិកាពីមូលនិធិអាស៊ានកូវីដ-១៩ ផងដែរ ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានទទួលវ៉ាក់សាំងតែ ២ លានដូសពីប្រទេសចិន តែយ៉ាងណាក៏មានប្រជាជនត្រឹមតែ ៣,២% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ហើយប្រជាជន ២.៨% នៃប្រជាជនប៉ុណ្ណោះដែលបានបញ្ចប់ការចាក់វ៉ាក់សាំងពេញលេញ ៕