សម្តេចតេជោ ៖ មនុស្សងាប់ ទើបអត់អារម្មណ៍!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី01 ខែសីហា ឆ្នាំ2021 ម៉ោង 1:44 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ-១៩ សម្រាប់កុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១  នេះតទៅ ដែលសម្តេចបានអញ្ជើញទៅបើកក្នុងពិធីនេះនាវិមានសន្តិភាព រួមទាំងបានថតរូបជាមួយចៅៗ ក្មួយៗរបស់ សម្តេចផង ។

សម្តេចមានប្រសាសន៍បែបនេះ ដោយឆ្លើយតបទៅនឹងបណ្តាញសង្គមហ្វេសប៊ុកមួយសរសេរថា «សម្តេចធ្វើការតាមអារម្មណ៍, សម្តេចបានឲ្យបុគ្គលនោះទៅបើកមើលវចនានុក្រមរបស់សម្តេច ជួន ណាត ថា អារម្មណ៍នោះយ៉ាងម៉េច? មនុស្សងាប់ទើបអស់អារម្មណ៍... ខ្ញុំជាមនុស្សបានខ្ញុំមានអារម្មណ៍... អារម្មណ៍គិតពីការងារ អារម្មណ៍គិតពីសេដ្ឋកិច្ច អារម្មណ៍គិតពីសង្គម អារម្មណ៍គិតពីកសិកម្ម ឧស្សាហកម្ម ពីទេសចរណ៍ អារម្មណ៍គិតពីសុខាភិបាល អារម្មណ៍គិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទាំងនេះសុទ្ធតែជា«អារម្មណ៍» មនុស្សងាប់ទៅបានអស់អារម្មណ៍...» ។

សម្តេចបន្តថា ខ្ញុំជួយបង្រៀនលោកឯងមួយក្បាច់ទៅចុះ ប្រដៅលោកឯង បើលោកឯងងាប់ទៅហើយ បានលោកឯងអស់អារម្មណ៍...។ នៅមានអារម្មណ៍ច្រើនទៀត រាប់ទាំងអារម្មណ៍ផ្លូវភេទផងដែរ ទាល់តែមនុស្សងាប់ទៅបានអស់ ព្រោះវាអស់វិញ្ញាណ... ៕

ក្នុងឱកាសដែរ សម្តេចបាននាំចៅៗ និងក្មួយៗដែលមានអាយុត្រូវចាក់ជាច្រើននាក់ មកទទួលវ៉ាក់សាំងនាព្រឹកថ្ងៃមិញ (ថ្ងៃទី ១ សីហា)

«សូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម