មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក ជម្រុញឲ្យស្ត្រីមានផ្ទៃពោះប្រញាប់ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩

នារីថ្ងៃសុក្រ ទី13 ខែសីហា ឆ្នាំ2021 ម៉ោង 1:23 នាទី ល្ងាច

បកប្រែពី (Thirath-Channel News Asia)

ដោយ សូរ្យសែង

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក ឬ CDC បានផ្តល់អនុសាសន៍ថា ស្ត្រីមានផ្ទៃពោះគួរទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយការស្រាវជ្រាវបញ្ជាក់ថា វ៉ាក់សាំងមិនបង្កគ្រោះថ្នាក់ចំពោះការមានផ្ទៃពោះអ្វីឡើយ និងមិនបង្កឱ្យរលូតកូនដូចដែលមនុស្សជាច្រើនព្រួយបារម្ភ ។

CDC បានបញ្ជាក់ទិន្នន័យពីការស្រាវជ្រាវមិននៅមិនរកឃើញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះឡើយ ដោយអត្រារលូតកូនបន្ទាប់ពីចាក់វ៉ាក់សាំងមិនខុសពីអត្រារលូតកូនធម្មតាទេ ដូច្នេះស្ត្រីមានផ្ទៃពោះគួរប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ វ៉ាក់សាំងនោះ មិនថា Pfizer, Moderna ឬ Johnson & Johnson ទេ ដោយពិគ្រោះជាមួយវេជ្ជបណ្ឌិត ។

បច្ចុប្បន្ននេះអត្រានៃការចាក់វ៉ាក់សាំងក្នុងចំណោមស្ត្រីមានផ្ទៃពោះក្នុងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងកម្រិតទាប ដោយមានត្រឹមតែ ២៣%នៃការចាក់វ៉ាក់សាំងដូសដំបូង ។ រដ្ឋាភិបាលអាមេរិកចង់បង្កើនអត្រាចាក់វ៉ាក់សាំងក្នុងចំណោមស្ត្រីមានផ្ទៃពោះឲ្យច្រើនឡើង ដើម្បីឲ្យស្ត្រីទាំងនេះត្រូវបានការពារ នេះផ្អែកលើអត្ថប្រយោជន៍នៃវ៉ាក់សាំងដែលលើសពី ផល ប៉ះពាល់រាប់រយដង ។ CDC បានរកឃើញថា ស្ត្រីមានផ្ទៃពោះមានហានិភ័យប្រសិនបើឆ្លងមេរោគកូវីដ-១៩ ក្នុងអំឡុងពេលមានផ្ទៃពោះមានការកើនឡើងហានិភ័យដែលបង្កឱ្យទារកកើតមិនគ្រប់ខែ ។

ក្រៅពីនេះ CDC កំពុងជម្រុញឱ្យមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ, ស្ត្រីដែលកំពុងបំបៅដោះកូន រួមទាំងស្ត្រីដែលកំពុងត្រៀមចង់បានកូន ប្រញាប់ទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យច្រើនឡើង ដោយសុំឱ្យយល់និងទទួលព័ត៌មានឱ្យបានត្រឹមត្រូវ កុំចាញ់បោកពាក្យចចាមអារ៉ាម ឬជំនឿមិនពិត ដោយគ្មានពស្តុតាងគាំទ្រ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម