ដោយ សូរ្យសែង៖
កាសែត The Washinton Post រាយការណ៍ថា អាមេរិកបានប្រទះឃើញសពរបស់ពលរដ្ឋអាហ្វហ្គានីស្ថានក្នុងប្រអប់ បត់កង់យន្តហោះ C-17 របស់កងទ័ពអាមេរិក ដែលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិហាមិក កាសៃ ក្នងទីក្រុងកាប៊ុលកាលពីថ្ងៃ ច័ន្ទ ទី១៦ ខែសីហាកន្លងមក ក្រោយពីប្រាកដរូបភាពហេតុការណ៍ពលរដ្ឋអាហ្វហ្គានីស្ថាន ខ្លះប្រជ្រៀត គ្នាឡើងតាមជណ្តើរ ខ្លះលោតឡើងតោងកន្លែងកង់យន្តហោះ និងរត់ប្រញាយតាមយន្តហោះកំពុងបើកយឺតៗបម្រុង ហោះឡើង ។
មន្ត្រីអាមេរិកនិយាយថា ដោយសារពលរដ្ឋអាហ្វហ្គានីស្ថានសម្រុកឡើងទៅជិះរហូត ៦៤០ នាក់ ធ្វើឲ្យយន្តហោះមិនអាចលើកកង់បាន ដោយសារមានពលរដ្ឋអាហ្វហ្គានីស្ថានតោងនៅត្រង់កង់យន្តហោះ ក៏សម្រេចចុះចតយ៉ាងបន្ទាន់ និងបានប្រទះឃើញសពស្លាប់នៅត្រង់កន្លែងប្រអប់កង់យន្តហោះ តែមិនបានបញ្ជាក់ថាប៉ុន្មាននាក់ឡើយ ៕