ឆេះឃ្លាំងសារធាតុគីមី ៤០០ តោន នៅខេត្តព្រះនគរស្រីអយុធ្យាប្រទេសថៃ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី02 ខែឩសភា ឆ្នាំ2024 ម៉ោង 12:01 នាទី ល្ងាច

អទ្ថបទ សាវុឌ្ឍ៖

មានអគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​ចំនួន ​៤.០០០​តោន នៅស្រុកប៉ាឈី ខេត្តព្រះនគរស្រ៊ីអយុធ្យា ប្រទេសថៃ ដែលការឆរះនេះ គឺ​ជា​លើក​ទី​៤​ហើយ​ដែលមាន​អគ្គិភ័យ​កើតឡើង ។

ថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2024 វេលាម៉ោងប្រហែល 6:30 ល្ងាច អគ្គីភ័យបានឆាបឆេះឃ្លាំងផ្ទុកសារធាតុគីមី តាម​បណ្តោយ​ផ្លូវឧថៃ ប៉ាឈី ស្រុកខេត្តខាងល់ ។ អគ្គិភ័យ​នេះ​ផ្តើម​ចេញពី​ឃ្លាំង​លេខ​៥ ដែលមាន​ផ្ទុក​សារធាតុ​គីមី​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ។ អណ្តាតភ្លើងបានឆេះយ៉ាងលឿន មានផ្សែងខ្មៅហុយឡើងលើមេឃ ហើយ​មាន​សំឡេង​ផ្ទុះ​ខ្លាំង​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ។

អ្នកជួយសង្គ្រោះ ផ្នែករដ្ឋបាលក្នុងតំបន់ រថយន្តពន្លត់អគ្គីភ័យ ត្រូវបានចល័តចេញយ៉ាងប្រញាប់ប្រញាល់ចូលទៅតំបន់នោះ ដើម្បីពន្លត់ភ្លើងកុំឱ្យឆេះរាលដាល និងកុមំឲ្យរាលដាលដល់ឃ្លាំងផ្សេងទៀតដែលនៅជិតនោះ។

ជាង​២​ម៉ោង​ មន្ត្រី​នៅ​តែ​មិន​អាច​គ្រប់គ្រង​អគ្គិភ័យ​បាន ​ដោយសារ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​បាញ់​ទឹក​បាន​គ្រប់​ជ្រុងជ្រោយបាន រួមទាំងខ្យល់បក់ខ្លាំង។

របាយការណ៍​បញ្ជាក់​ថា​ ឃ្លាំងបែបនេះ រក្សាទុក​សារធាតុ​គីមី​​ចំនួន ៤.០០០ តោន ក្នុង​រយៈពេល​ប្រមាណ ៣ ខែ​នេះ មាន​អគ្គិភ័យ​ចំនួន ៣ លើកហើយ ​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយ តើ​មកពី​មូលហេតុអ្វី ហើយមានមនុស្ស និងសម្ភាខូចខាតប៉ុន្មាន?

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម