អត្ថបទ ណយ វង្ស
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយកថ្ងៃ សុក្រ ទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី ៦ ឆ្នាំ ដល់ ១២ ឆ្នាំ ។
សម្តេចមានប្រសាសន៍បែបនេះ បន្ទាប់ពីបានដំណើរការចាក់ជិតរួចរាល់ដល់កុមារ និងយុវវ័យអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ។ សម្កេចថា បើយើងមិនចាក់ជូនកុមារទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ៕
ស្រង់ពីសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១