ពីវេបសាយថៃ posttoday:
ដោយ សាវុឌ្ឍ៖
បាតុករថាលុហ្វា បានបើកឆាកបាញ់កាំជ្រួច គប់ដបទឹក និងចំពាម បានទៅលើសមត្ថកិច្ចប៉ូលិស ហើយក៏បានតបតទៅវិញ ដោយរថយន្តបាញ់ទឹក ហើយបានដណ្តើមតំបន់នោះត្រឡប់មកវិញ រួមជាមួយឃាត់ខ្លួនអ្នកតវ៉ាជាច្រើននាក់ ។
កាលពីថ្ងៃម្សិល (២៧ កញ្ញា) បាតុកម្មរបស់ក្រុមថាលុហ្វាបានជួបជុំគ្នា ដើរក្បួនសំដៅទៅកាន់វិមានរដ្ឋាភិបាល តែត្រូវប៉ូលិសយកលួសបន្លារាំងផ្លូវជាមុន ហើយបានប្រកាសឲ្យបាតុករបញ្ឈប់ជាបន្ទាន់ តែបាតុករមិនអនុវត្តតាម ក៏មានការបាញ់ទឹកដាក់ ហើយក្រុមបាតុករក៏បានបាញ់ចំពាម និងកាំជ្រួចដាក់សមត្ថកិច្ចវិញ ។ បន្ទាប់មកមិនយូរ សមត្ថកិច្ចក៏បានចូលទៅគ្រប់គ្រងកន្លែងបាតុករ ៕