ដោយ សាវុឌ្ឍ
ឃ្លីបវីដេអូ Tik Tok មួយរបស់បុរសជនជាតិថៃម្នាក់បានបង្ហាញឲ្យឃើញទឹកជំនន់បានលិចមណ្ឌលចត្តាឡីស័កមួយក្នុងវត្តស្រះបាប ស្ថិតក្នុងខេត្តច័ន្ទបុរី ប្រទេសថៃ ទាំងកណ្តាលអធ្រាត្រ ក្នុងថ្ងៃទី ១២ ខែតុលា ។ ទឹកជំនន់បានលិច ៦ ស្រុកក្នុងខេត្តច័ន្ទបុរី ។
អ្នកលេងបណ្តាញសង្គម បាននាំគ្នាសែរឃ្លីបវីដេអូ បង្ហាញឲ្យឃើញគ្រែអ្នកកាក់ខ្លួន ត្រូវទឹកចូលលិចដែលមានកម្រិតពី ៤០-៥០ សង់ទីម៉ែត្រ ។
ក្នុងសភាពខែវស្សានេះ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅជាច្រើនខេត្តក្នុងប្រទេសថៃ រួមទាំងតំបន់ខ្លះក្នុងទីក្រុងបាងកក ហើយអាជ្ញាធរកំពុងព្រួយបារម្ភប្រសិនជាទឹកជន់លិចអាកាសយានដ្ឋានដូចកាលពីប៉ុន្មានឆ្នាំមុន ៕