ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានដឹកមកដល់រាជធានីភ្នំពេញ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី05 ខែធ្នូ ឆ្នាំ2021 ម៉ោង 7:34 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ

សារព័ត៌មានស៊ីនហួរ ដែល វេបសាយ mgronline ស្រង់មកផ្សាយថា ​អ្នក​នាំ​ពាក្យ​គណបក្សហ៊្វុនស៊ីនប៉ិចបានឲ្យដឹងថា ជើង​ហោះ​ហើរ​មួយ​បាន​នាំ​យក​ព្រះ​បរម​សព​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពី​ប្រទេស​បារាំង​មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​នេះ (៥ ធ្នូ) សម្រាប់​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ។

ព្រះរាជពិធីព្រះសពត្រូវរៀបចំឡើងរយៈពេល ៤ ថ្ងៃ ហើយពិធីថ្វាយព្រះភ្លើងព្រះសពប្រារព្ធឡើងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ នៅវត្តបុទុមវត្តី ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរយកថ្ងៃទី ៨ ធ្នូ​ ជាថ្ងៃកាន់មរណៈទុក្ខនៅទូទាំងប្រទេស ដោយបង្ហូតទង់ជាតិនៅពាក់កណ្តាលដង រួមទាំងមិនឲ្យគ្រប់ស្ថាននីយទូរទស្សន៍ វិទ្យុ ចាក់ផ្សាយតន្ត្រី និងភាពសប្បាយអ្វីឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម