ស្ថានការណ៍ឆ្លងនៅអាមេរិកកាន់តែអាក្រក់ទៅៗ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី12 ខែធ្នូ ឆ្នាំ2021 ម៉ោង 11:29 នាទី ព្រឹក

ទោះបីមិនទាន់មានអ្នកស្លាប់ពីមេរោគបំប្លែងថ្មី Omicron ក៏ដោយ ការឆ្លងនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបកាន់តែអាក្រក់ទៅៗ ។

ចំនួនករណីដែលបានឆ្លងមេរោគកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាមធ្យមប្រមាណ ១២០.០០០ នាក់ក្នុងមួយថ្ងៃនៅក្នុងសប្តាហ៍នេះ ជាចំនួនច្រើនបំផុតចាប់តាំងពីខែកញ្ញាមក នេះ​បើ​តាម​ព័ត៌មាន​ប្រមូលផ្តុំ​ដោយ​សាកលវិទ្យាល័យ Johns Hopkins និង Bloomberg News ។ រហូតដល់ថ្ងៃសុក្រ ទី ១០ ខែធ្នូ ២០២១ ​នៅតែ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ឆ្លងមេរោគបំប្លែងថ្មីអូមីក្រុង និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅក្នុង ២៥ រដ្ឋក៏ដោយ​ ។

របាយការណ៍ស្រាវជ្រាវរបស់ London School of Hygiene & Tropical Medicine បង្ហាញថា អូមីក្រុង មានសក្តានុ ពលក្នុងការបង្កឱ្យមានរលកនៃការបាត់បង់ជីវិតនៅក្នុងប្រទេសអង់គ្លេស និងឆ្លងជិត ៧៥.០០០ នាក់ក្នុងរដូវរងារនេះ ។ នេះ​បើ​តាម​របាយការណ៍​របស់កាសែត The Guardian ។

មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអឺរ៉ុប (European Center for Disease Prevention and Control ) ឲ្យដឹង ថា គេបានរកឃើញអ្នកជំងឺអូមីក្រុងចំនួន ៧៣២ នាក់ក្នុង ២២ ប្រទេសនៃអឺរ៉ុប តែនៅមិនទាន់មានរបាយការណ៍អ្នកស្លាប់ ឬ ឈឺធ្ងន់ធ្ងរនៅឡើយទេ ៕

Photo by Nikolay DOYCHINOV / AFP

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម