by Bong Rith Kh:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) បានប្រកាសនៅក្នុងឃ្លីបមួយថា លោកចង់ជួបទល់មុខ មួយទល់មួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដើម្បីចរចារកផ្លូវតែមួយគត់ដើម្បីបញ្ចប់សង្រ្គាម ។ លោកក៏បានស្នើសុំលោកខាងលិចផ្តល់ព័ត៌មានលម្អិតអំពីរបៀបដោះស្រាយ ប្រសើរជាងទុកអ៊ុយក្រែនឱ្យប្រយុទ្ធតែម្នាក់ឯងដោយគ្មានផែនការ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមទូរស័ព្ទរយៈពេល ៩០ នាទីជាមួយប្រធានាធិបតីបារាំង លោក អេមេណូអែល ម៉ាក្រុង (Emmanuel Macron) កាលពីម្សិលមិញ (៣ មីនា) ថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនបានបន្តអនុវត្តតាមផែនការ ទោះបីចាប់យកបានតែទីក្រុងធំមួយក្នុងប្រទេសអ៊ុយក្រែន ហើយនឹងបន្តវាយប្រហារអ៊ុយក្រែនរហូតដល់គោលដៅសម្រេច ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ុន (Sergei Lavrov) និយាយថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនរហូតដល់ទីបញ្ចប់ បើទោះជារុស្ស៊ីមិនគិតពីសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែវាបានព្រមានថា សង្គ្រាមលោកលើកទី ៣ នឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរ ៕