ចៅក្រម​បាន​ចាក់​ទម្លុះ​បេះដូង​លោក ណាហ្ស៊ីប រឿងក្តីពុករលួយដ៏កក្រើកប្រចាំឆ្នាំ ២០២១ របស់អាស៊ាន ! ភាពអាប់ យសរបស់ជាតិម៉ាឡេស៊ី (National Embarrassment)

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី19 ខែធ្នូ ឆ្នាំ2021 ម៉ោង 1:36 នាទី ល្ងាច

 

អតីតនាយករដ្ឋមន្ត្រី ណាហ្ស៊ីប

ប្រែសម្រួលពី mgronline

ដោយ សូរ្យរិទ្ធ

សាលា​ឧទ្ធរណ៍​ម៉ាឡេស៊ី បាន​ចេញ​សាលក្រម​តម្កល់​សាលក្រម​របស់​សាលា​ដំបូង ករណីអតីតនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ (Najib Razak) មានទោសពីបទពុករលួយ ដោយការកេងប្រវ័ញ្ចលុយពីមូលនិធិទ្រព្យសម្បត្តិជាតិ ចំនួន ១ MDB សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន!

វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​អង្រួន​ប្រទេស​ម៉ាឡេស៊ី ដោយសារអតីតនាយករដ្ឋមន្ត្រី ណាហ្សស៊ីប គឺជាសមាជិកជាន់ខ្ពស់នៃគណបក្ស UMNO ដែលជាគណបក្សសំខាន់របស់រដ្ឋាភិបាលបច្ចុប្បន្ន និងជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីទី២ ម៉ាឡេស៊ី ដែលតស៊ូយ៉ាងក្លាហានប្រឆាំងនឹងអាណានិគមអង់គ្លេស រហូតដល់ម៉ាឡេស៊ីទទួលបានឯករាជ្យ ។

ក្នុងការអានសាលក្រម (កាលពីសប្តាហ៍មុននេះ) ចៅក្រម អាប់ឌុល ការីម អាប់ឌុល ចាលីល (Abdul Karim Abdul Jalil) រួមនឹងបុគ្គលសរុបចំនួន ៣នាក់ទៀត បានតម្កល់សាលក្រមរបស់សាលាដំបូង លើបទចោទទាំង ៧ ដូចខាងក្រោម៖

៣ ករណី នៃការរំលោភលើសេចក្តីទុកចិត្ត

៣ ករណី ការលាងលុយកខ្វក់

១ ករណី ការបំពានអំណាច / ការប្រើអំណាចហួសកម្រិត (Abuse of Power)  និងពិន័យ មានដូចខាងក្រោម:

បទល្មើសរំលោភសេចក្តីទុកចិត្តនីមួយៗ នឹងជាប់ពន្ធនាគារ ១០ ឆ្នាំ បូកនឹងបទល្មើស ៣ ករណី មានទោស ៣០ ឆ្នាំ ។

បទល្មើសក្នុងការលាងលុយកខ្វក់ ១០ ឆ្នាំ បូកនឹង ៣ ករណី ជាប់ទោស ៣០ ឆ្នាំ ។

បទល្មើសរំលោភអំណាចជាប់ពន្ធនាគារ ១២ ឆ្នាំ និងពិន័យជាប្រាក់ ២១០ លានរីងហ្គិត តែបើលោក ណាហ្ស៊ីប មិនព្រមបង់ប្រាក់ពិន័យទេ ត្រូវបន្ថែមទោស ៥ ឆ្នាំទៀត ។

 

ហេតុការណ៍ទី ២ តុលាការ (សាលាដំបូង និងបណ្តឹងឧទ្ធរណ៍) បានកាត់ទោសសំណុំរឿងពុករលួយយ៉ាងភ្ញាក់ផ្អើលជាមួយ នឹងច្បាប់ប្រទេសម៉ាឡេស៊ី ។ រឿងនេះនឹងមិនកើតឡើងទេ ប្រសិនបើលោក មហាធៀរ មហាម៉ាដ (Mahathir Mohamad) មិនបានចេញបញ្ជាភ្លាមៗ នៅពេលដែលគាត់បានចូលស្បថកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១៨ ដោយហាមលោក ណាហ្ស៊ីប មិនឱ្យចាកចេញពីប្រទេសជាមួយប្រពន្ធរបស់គាត់ (ខណៈពេលដែលមានយន្តហោះឯកជន ត្រូវបានបញ្ជូនពីមិត្តរបស់លោកនៅឥណ្ឌូនេស៊ី ដើម្បី​រង់ចាំជាមួយ​ភរិយា​រត់​ចេញពី​ប្រទេសក្រោយពេល​ដឹង​លទ្ធផល​បោះ ឆ្នោត​ភ្លាម​ថា​ចាញ់ ហើយលោក មហាធៀរ ឡើងជានាយករដ្ឋមន្ត្រីដែលមិននឹកស្មានដល់ ។

លោក មហាធៀរ មហាម៉ាដ (Mahathir Mohamad)

ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​នៅ​ផ្ទះសំណាក់ និងលាក់ទុកជាច្រើនកន្លែងទៀត ខណៈ​ដែល​ដំណឹង​នេះ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក រហូត​ដល់​ទំហំ​អាច​លង់​នឹង​ព័ត៌មាន​ ស្បែកជើង​ប្រណីត​ចំនួន ៣.០០០ គូ របស់មាដាម ម៉ាកូស របស់​ហ្វីលីពីន វ៉ែនតា ចិញ្ចៀនមាស-ប្រាក់-ដុល្លារ គុជពណ៌ផ្កាឈូក/មាស/គ្រឿងអលង្ការ/នាឡិកាប្រណីត វ៉ាលីស ស្បែកជើង និងកាបូបប្រណីតនារី (ប្រេនដ៍) ដែលជាម៉ាកលំដាប់ពិភពលោកសុទ្ធតែជារបស់អតីតនាយករដ្ឋមន្ត្រី ណាហ្ស៊ីប និងភរិយា ដែលបានដើរហើរតាមហាងនានាក្នុងប្រទេសអ៊ីតាលី ប៉ារីស ឡុងដ៍ ញូវយ៉ក និងសូម្បីតែនៅផ្សារទំនើបកណ្តាលទីក្រុងបាងកកក្តី ។ មិនតែប៉ុនណោះ គេហដ្ឋាន​ជួល​ថ្លៃ​បំផុត​នៅ​ញូវយ៉ក បឺរបេងនៅ ឡូស អេនជឺឡេស សហរដ្ឋអាមេរិក ទូក​កម្សាន្ត​ដ៏​ស្រស់​ស្អាត រួមទាំងគំនូរតម្លៃខ្ពស់ដោយ Picasso ដែលមិត្តជាទីស្រឡាញ់របស់កូនប្រុស ចូ ឡូវ (Jo Low) របស់ ណាហ្ស៊ីប បានចូលរួមក្នុងការរឹបអូសយកលុយមូលនិធិទ្រព្យសម្បត្តិ ដើម្បីលាងលុយកខ្វក់ផ្ទាល់ខ្លួនទាំងនេះ ។

រឿងក្តី​នេះ​បានស៊ើបអង្កេតអស់​រយៈពេល​ ៣ ​ឆ្នាំ​មក​ហើយ ព្រោះ​ត្រូវ​ការ​ពេលវេលា​តាម​ដាន​ទ្រព្យសម្បត្តិ និងការស៊ើបអង្កេតរបស់បុគ្គលពាក់ព័ន្ធ ទាំងប្រពន្ធរបស់លោក ណាហ្ស៊ីប កូនប្រសាស្រី និងលោក ចូ ឡូវ រហូតដល់ពួកគេឆ្លងកាត់សាលក្រមដំបូង ប៉ុន្តែខណៈដែលលោក ណាហ្ស៊ីប បានប្តឹងឧទ្ធរណ៍ ក៏ពេលនោះ​បាន​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ គឺ​លោក​ មហាធៀរ មក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ពី​គណបក្ស UMNO ។

វាមានសារសំខាន់ណាស់ក្នុងការអានការវិនិច្ឆ័យនេះ ចៅក្រម​បាន​ចាក់​ទម្លុះ​បេះដូង​លោក ណាហ្ស៊ីប ហើយ​វា​ជា​រឿង​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី តែ​ការ​លើក​ឡើង​របស់​ចុង​ចោទថា គាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ (National Embarrassment) ព្រោះគាត់ជាអ្នកបង្កើតមូលនិធិ ១ MDB ។

ជាការពិត អ្វីដែលចុងចោទបានធ្វើ មិនមែនដើម្បីផលប្រយោជន៍ជាតិទេ វាផ្ទុយទៅវិញទេ គឺធ្វើឱ្យជាតិអាម៉ាស់ (National Embarrassment) វាមិនមែនជាផលប្រយោជន៍ជាតិទេ (National Interest!!) ។

ការវិនិច្ឆ័យនេះ ចុងចោទបានទទួលសាលក្រមតាមរយៈវីដេអូ Zoom ក្នុងពេលដែលកំពុងជួបប្រទះការផ្ទុះឡើងនៃមេរោគឆ្លងដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី ។

ភ្លាមៗនោះ ភាគីរបស់លោក ណាហ្ស៊ីប បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន គាត់​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រៀបធៀប​នេះ​ពី​សាលា​ឧទ្ធរណ៍ នឹង​ត្រូវ​រង់​ចាំ​ស្តាប់​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា តើ​នឹង​ឈរ​តាម​តុលាការ​ទាំង ​២​ខាង​លើ​ឬ​អត់ !


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម