អំពើហឹង្សានៅតែកើតមានក្នុងមីយ៉ាន់ម៉ា! ផ្ទះរាប់ប្រជាជនរាប់រយខ្នងត្រូវបានដុតបំផ្លាញ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:31 នាទី ល្ងាច

 

ប្រភព mgronline

ដោយ ម៉ារ៉ា៖

ប្រជាជន និងអ្នកតស៊ូខាងភាគីប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទកងកម្លាំងទាហានដុតផ្ទះប្រជាជនរាប់រយខ្នងនៅភាគពាយ័ព្យប្រទេស ក្នុងពេលដែលរដ្ឋាភិបាលយោធាព្យាយាមកម្ទេចការប្រឆាំងការគ្រប់គ្រងរសប់ខ្លួន។

ដោយសារមានការតវ៉ាជាច្រើនរបស់អ្នកមិនពេញចិត្តរបបយោធា ចំពោះការបង្ក្រាបយ៉ាងឃោរឃៅ ធ្វើឲ្យពួកទាំងនោះបង្កើតកងកម្លាំងការពារប្រជាជន (PDF) ដើម្បីវាយបកទៅរដ្ឋាភិបាលវិញ ។

អ្នកនៅតំបន់ប៊ិន ក្នុងភូមិសាកាញ (Sagiang) ដែលបានឃើញការដុតភូមិលំនៅបាននិយាយថា កងកម្លាំងទាហានបានចូលមកក្នុងភូមិអ្នកស្រុក ពួកគេបានបាញ់កាំភ្លើងធំ និងកាំភ្លើងដៃ មុនចូលមកដល់ ពេលនោះអ្នកភូមិបានរត់គេចខ្លួន បន្ទាប់មកពួកគេបានដុតផ្ទះអស់ ២០០ ខ្នង ។

«យើងមិនអាចយកអ្វីមកជាប់ខ្លួនបាន មានតែក្រណាត់រុំខ្លួន» អ្នកភូមិនិយាយ ។

មិនតែប៉ុនណោះ ភូមិអ៊ីន ម៉ា ថេ (Inn Ma Hte) ដែលនៅជិតនោះ ក៏ត្រូវបានដុត ហើយបំទ្រព្យសម្បត្តិ យានយន្ត និងរទេះក៏ត្រូវបំផ្លាញ ។ តាមអ្នកតស៊ូ PDF ម្នាក់បាននិយាយថា ផ្ទះប្រមាណ ៦០០ ត្រូវបានដុត ក្រោយកម្លាំង PDF ប៉ះទង្គិចជាមួយទាហានរដ្ឋាភិបាល ។

ចំណែកស្ថានីយទូរទស្សន៍របស់រដ្ឋ បានចោទថា ក្រុម PDF ជាអ្នកដុតភូមិ ដើម្បីផ្សព្វផ្សាយថាជាអំពើភេរវកម្មរបស់ពួកគេ ។

តំបន់សាកាញ មានការប៉ះទង្គិចយ៉ាងបង្ហូរឈាមជាប់ជាប្រចាំ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានថ្កោលទោសរដ្ឋាភិបាលយោធា ចំពោះអ្វីដែលក្រុងវ័រស៊ីនតុនអធិប្បាយ​ថា វា​ជា​របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត​ និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​ការ​សម្លាប់​អ្នក​ភូមិ ១១ នាក់ ​រួម​ទាំង​កុមារ​នៅ​ក្នុង​តំបន់ សាកាញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម