បកប្រែពី posttoday
ដោយ សាវុឌ្ឍ៖
នាយកដ្ឋានប្រយុទ្ធនឹងជំងឺនៃក្រសួងសាធារណការ បានបង្ហាញលទ្ធផលនៃការសិក្សាពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជាក់ស្តែង ការចាក់ ៣ ម្ជុលអាចជួយការពារការឆ្លងមេរោគអូមីក្រុង (Omicron) បាន ៦៨% និងកាត់បន្ថយការស្លាប់ ៩៦% ។
វេជ្ជបណ្ឌិត តាវីសាប់ សិរ៉ាប្រាហ្វាស៊ីរី (Taweesup Siraprapphasiri) និងវេជ្ជបណ្ឌិត សុងឃុនវុធ (Songkhunwut) នៃនាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃ បានបង្ហាញព័ត៌មានស្តីពីការប្រើប្រាស់ជាក់ស្តែងនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅក្នុងប្រទេសថៃ ។ សម្រាប់ការសិក្សាអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ជាក់ស្តែងនៅក្នុងខេត្តឈៀងម៉ៃ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ជាមួយនឹងជំងឺរាតត្បាតនៃប្រភេទ ដែលតា (Delta) និងក្នុងអំឡុងខែមករា ឆ្នាំ ២០២២ ជាមួយនឹងជំងឺរាតត្បាតប្រភេទអូមីក្រុង គេបានរកឃើញថា ៖
- ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ ការពារឆ្លងបាន ៧១% និងការពារបាន ៩៧% នៃការស្លាប់ ។
- ខែមករា ឆ្នាំ ២០២២ បានរកឃើញថា ការឆ្លងមេរោគ Omicron ការពារបាន ៨៩% នៃការស្លាប់។
- ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១ វាអាចការពារការឆ្លងបាន ៩៣% និង ៩៩% នៃការស្លាប់ ។
-ខែមករា ឆ្នាំ ២០២២ ការពារការឆ្លងត្រូវបានកាត់បន្ថយមកត្រឹម 68% ហើយការការពារការស្លាប់បាន ៩៦% ។
ទោះជាយ៉ាងណាក៏ដោយ ការចាក់ម្ជុលលើកទី 3 ជាមួយវ៉ាក់សាំង AstraZeneca, Pfizer ឬ Moderna ក៏ដោយ គឹវាមានប្រសិទ្ធភាពមិនខុសគ្នាទេ ដូច្នេះអ្នកដែលបានចាក់ ២ ម្ជុលរួចបីខែ គួរទៅចាក់លើកទី ៣ ជាមួយនឹងវ៉ាក់សាំង AstraZeneca ឬ Pfizer រួមជាមួយនឹងវិធានការផ្សេងៗ ទាំងការការពារខ្លួនអតិបរមាគ្រប់ពេលវេលា ៕