គាត់មិនបានប្រយុទ្ធល្អទេ វាបានចាប់ផ្តើមយ៉ាងច្បាស់ នៅពេលដែលរុស្ស៊ីបានកោះហៅអ្នកការទូតមួយចំនួនឱ្យចាកចេញពីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ទី ១២ ខែកុម្ភៈនេះ ។ នេះបើតាមក្រសួងការបរទេសក្រុងម៉ូស្គូ ការសម្រេចចិត្តនេះធ្វើឡើងដោយការភ័យខ្លាច «អាចនឹងមានការបង្កហេតុពីរដ្ឋាភិបាលអ៊ុយក្រែន»។
ប៉ុន្តែរដ្ឋាភិបាលអាមេរិក និងប្រទេសដទៃទៀតនៅអឺរ៉ុប រួមជាមួយនឹងអ៊ីស្រាអែល លើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឈ្លានពានរបស់រុស្ស៊ី ប្រទេសទាំងនេះបានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ អង់គ្លេស និង សហរដ្ឋអាមេរិក បានដកទីប្រឹក្សាយោធាភាគច្រើនចេញពីប្រទេសអ៊ុយក្រែន ស្របពេលដែលស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាឲ្យមន្ត្រីប្រហែលទាំងអស់ ចេញពីទីក្ុរងគៀវ ។
អូស្រ្តាលីនិយាយថា បានបញ្ជាឲ្យមន្ត្រីទូតប្រហែលទាំងអស់នៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ជម្លៀសចេញ ហើយប្រទេសកាណដាក៏កំពុងបិទស្ថានទូតបណ្តោះអាសន្ន ដោយផ្លាស់ទៅនៅទីក្រុងល្វី (Lviv) ភាគខាងលិចរបស់អ៊ុយក្រែន ។
ក្រុមហ៊ុនអាកសចរណ៍ KLM របស់ហុល្លង់បានប្រកាសថា បានផ្អាកជើងហោះហើរពាណិជ្ជទៅអ៊ុយក្រែន រហូតមានសេចក្តីជូនដំណឹងជាថ្មី ។ ក្បួនជម្លៀសបុគ្គលិករបស់ប្រទេសលោកខាងលិច បណ្តាលឱ្យរដ្ឋាភិបាលអ៊ុយក្រែនស្នើសុំពលរដ្ឋរបស់ខ្លួន «រស់នៅដោយស្ងប់ស្ងាត់» ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយក្នុងដំណើរទស្សនកិច្ចមួយថា «ពេលនេះ សត្រូវដ៏ធំបំផុតរបស់ប្រជាជនកំពុងភ័យស្លន់ស្លោ»។
លោក ចូសេប បូរ៉ែល Joseph Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យការទូតរបស់យើងមិនបិទទេ ពួកគេនៅតែស្ថិតក្នុងទីក្រុងគៀវ ហើយបន្តគាំទ្រពលរដ្ឋសហភាពអឺរ៉ុប និងសហការជាមួយអាជ្ញាធរអ៊ុយក្រែន ៕