ថ្វីត្បិតតែសប្តាហ៍មុន រុស្ស៊ីបានបង្ហាញការដកកងកម្លាំងមួយចំនួនចេញពីព្រំដែនជាមួយអ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក លោក ចូ បៃដេន នៅតែអះអាងថា រុស្ស៊ីនឹងវាយចូលអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃខាងមុខ ។ រីឯក្រសួងការបរទេសអង់គ្លេស បានគូសផែនទី ៧ ចំណុច បង្ហាញពីទ័ពរុស្ស៊ីវាយចូលទីក្រុងគៀវ និងទីក្រុងនីប្រូ ដែលជាទីក្រុងឧស្សាហកម្មរបស់អ៊ុយក្រែន ដោយវាយចូលតាមព្រំដែនរុស្ស៊ី និងប្រទេសបេឡារុស រួមទាំងពីគ្រីមៀផង ហើយចំពេលពួកគេទាំងពីរកំពុងធ្វើសមយុទ្ធដ៏ធំ ។
ផែនទី ៣ ចំណុចដែលនឹងវាយចូលទីក្រុងគៀវ និង ៣ចំណុចទៀតវាយចូលទីក្រុងនីប្រូ និង មួយចំណុចទៀតវាយចូលពីគ្រីមៀ ដែលមានដែនដីធំ ។
នៅដំណាក់កាលទីពីរ (បន្ទាត់ចំនុច) ផែនទីបង្ហាញថា កងទ័ពរុស្ស៊ីប្រហែលជាបានចល័តពី គ្រីមៀ ឆ្ពោះទៅ អូដេស្សា ដែលជាកំពង់ផែដ៏សំខាន់របស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ឬអាចផ្លាស់ទីពីទីក្រុងនីប្រូ ទៅផ្នែកខាងលិចនៃអ៊ុយក្រែន Vinnitsia ៕
ប្រភពពីវេបសាយថៃ posttoday
បកប្រែដោយ សូរ្យសែង