លោកប្រេសិតពិសេស ប្រាក់ សុខុន នឹងទៅភូមាថ្ងៃទី ២០ មីនា

នយោបាយថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 2:21 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ាន បានកំណត់ការធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា នៅថ្ងៃទី ២០-២៣ ខែមីនា ដើម្បី​ដើរតួ​ជា​អ្នក​សម្រុបសម្រួល​ដោះស្រាយ​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំនេះ បានថ្លែងថា លោក ប្រាក់ សុខុន បេសកជនពិសេសថ្មីរបស់អាស៊ាន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ២០-២៣ ខែមីនា ខាងមុខនេះ ។ ទោះ​ជា​យ៉ាង​ណា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បញ្ជាក់ទេថា តើ​លោក ប្រាក់ សុខុន គ្រោង​នឹង​ជួប​មនុស្ស ឬ​ក្រុម​នយោបាយ​ណា​ខ្លះ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា?

កន្លងមក លោក ប្រាក់ សុខុន ធ្លាប់បាននិយាយថា លោកសង្ឃឹមថា របបយោធាមីយ៉ាន់ម៉ា នឹងអនុញ្ញាតឲ្យលោកជួប និងពិភាក្សាជាមួយរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលសមាជិកក្រុមមនុស្សនៅក្នុងរដ្ឋាភិបាលស៊ីវិល ដែលត្រូវរដ្ឋាភិ​បាលរដ្ឋប្រហារហៅថា រដ្ឋាភិបាលស្រមោល  ដោយចោទប្រកាន់ថា ជាក្រុមភេរវករ មិន​អាច​ចរចា​ជាមួយបាន  ប៉ុន្តែ​បើ​របប​យោធា​មិន​ចរចា​ជាមួយ NUG លោក សុខុន សុំ​គាត់​ធ្វើ​ជា​ស្ពាន ជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងភាគីទាំងពីរ  ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម