បង ម៉ារ៉ា៖
រុបភាពនេះមិនមែននៅកម្ពុជាយើងទេ វាជារឿងថ្មីមួយទៀត ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនចូលមកបញ្ចេញមតិ កាលពីពេលថ្មីៗនេះ គណនី Tiktok @b.i.r.d1994 បានបង្ហោះទិដ្ឋភាពមួយដែលនាងត្រូវបានគេជួលមកជាអ្នកចាក់ស្រាបៀរនៅឯពិធីជប់លៀងតុចិនមួយកន្លែង ។ ពេលមកដល់ ភ្ញាក់ព្រើត ព្រោះក្រឡេកឃើញបរិយាកាសក្នុងព្រឹត្តិការណ៍នេះ គឺនៅវាលស្រែមួយ ដែលមានរៀបតុជាជួរនៅលើភ្លឺស្រែ ។
វាជាការរៀបចំមួយប្លែក តែមិនសូវស័ក្តិសមជាកន្លែងពិធីជប់លៀង កន្លែងពិសាភោជនីហាអាពាហ៍ពិពាហ៍ក្តី តែសម្រាប់អ្នកនៅជនបទវាជាការសន្សំសំចៃថវិកាបានច្រើន ដោយមិនចាំបាច់អស់ថ្លៃជួលទីតាំង ថ្លៃធ្វើរោង ដាក់ម៉ាស៊ីនត្រជាក់ ។
បើមនុស្សចេះយោគយល់គ្នា កុំប្រកាន់ថាទីតាំងល្អស័ក្តិសម ឬមិនស័ក្តិសម ព្រោះស៊ីសងលើម្ហូបអាហារផ្ចិតផ្ចង់អនាម័យ និងរសជាតិឆ្ងាញ់ទៅបានហើយ ៕