រសជាតិសង្គ្រាម ឈាមហូរ ព្រាត់និរាស! UNHCR បង្ហាញតួលេខជនភៀសសឹកអ៊ុយក្រែន ២ លាននាក់ហើយ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែមិីនា ឆ្នាំ2022 ម៉ោង 7:03 នាទី ល្ងាច

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក ហ្វីលីប ហ្គ្រានឌី បាននិយាយកាលពីថ្ងៃអង្គារ ទី៨ មីនាថា ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញលេញលើអ៊ុយក្រែនមក មនុស្សចំនួន ២.០១១.៣១២ នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង។

ប្រទេសប៉ូឡូញទទួលជនភៀសខ្លួនច្រើនជាងគេជាងពាក់កណ្តាល ឬ ប្រមាណ ១,២ លាននាក់, ហុងហ្គារី ប្រមាណ ១៩១.៣៥០ នាក់, ស្លូវ៉ាគី ១៤០.៧៤៥ នាក់ ។ ចំណែកប្រទេសរុស្ស៊ីក៏មានជនភៀសខ្លួនអ៊ុយក្រែនរត់ចូលដែរ ប្រមាណ ៩៩.៣០០ នាក់ និងម៉ុលដូវ៉ាមាន ៨២.០០០ នាក់ ។

UNHCR បានឲ្យដឹងទៀតថា ជនភៀសខ្លួនប្រមាណ ២១០.០០០ នាក់បានចូលទៅប្រទេសដទៃក្នុងអឺរ៉ុបហើយដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម