ដោយ សាវុឌ្ឍ៖
ដោយសារស្ថានភាពទឹកចាល់ខ្លាំងនៅផ្នែកខាងលើប្រទេសលាវ អាជ្ញាធរលាវបានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការត្រៀមទុក រកកន្លែងសុវត្ថិភាព ។ ដូច្នេះប្រទេសកម្ពុជា ដែលស្ថិតនៅប៉ែកខាងក្រោមទន្លេមេគង្គ នឹងអាចរងប៉ះពាល់ពីទឹកជំនន់ ជាពិសេសប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ និងខេត្តជាប់ព្រំដែន ។
កាលពីថ្ងៃទី ១៣ សីហា ២០២២ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុង ទាំងខាងលើទំនប់ និងក្រោមទំនប់ ត្រៀមខ្លួនដោយសារមានការបង្ហូរទឹកដែលពេញប្រៀប ទាំងទំនប់ណាំអ៊ូនៅភាគខាងជើង រួមជាមួយភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ថ្ងៃជាប់គ្នា ។
ទំនប់សាយ៉ាប៊ូលី ត្រូវបានសាងសង់ឡើងមានចម្ងាយពីប្រហែល 30 គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង សាយ៉ាប៊ូលី ។ ទំនប់នេះត្រូវបានសាងសង់ក្នុងប្រព័ន្ធ RUN-OF-RIVER មិនមានការទប់ទឹកទុកទេ ទឹកត្រូវហូរកាត់ នូវបរិមាណទឹកហូរចូលទំនប់ និងលំហូរចេញគឺស្មើគ្នា ។
ទំនប់នេះដំណើរការដោយក្រុមហ៊ុន Xayabuli Power Company ដែលភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុន CH. Karnchang របស់ប្រទេសថៃ មានកម្លាំងសរុប ១.២៨៥ មេហ្គាវ៉ាត់ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ រយៈពេលសម្បទានគឺ ២៩ ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមផលិត ៕
នៅថ្ងៃទី ១៥ សីហា ម៉ោង ១២ ថ្ងៃត្រង់ ទឹកជំនន់ចាប់ផ្តើមលិចនៅស្រុកសាយ៉ាប៊ូលី លាវ អាចនឹងរងមកដល់កម្ពុជា