ណាហ្ស៊ីប សង្ឃឹម​ថា​នឹង​រួច​ផុត​ពី​រឿងក្តីពុករលួយ 1MDB

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែសីហា ឆ្នាំ2022 ម៉ោង 1:47 នាទី ល្ងាច

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាហ្ស៊ីប រ៉ាសាក់ បានព្យាយាមនៅទឹកចុងក្រោយ ដើម្បីបង្អាក់ការកាត់ក្តីរឿងពុករលួយអំពីមូលធនប្រមាណ 1MDB ដែលបណ្តាលឲ្យគាត់ផុតពីតំណែង ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវ​​កាត់​ទោស​នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២២ ដើម្បី​ស្តាប់​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ណាហ្ស៊ីប ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌដែល​បាន​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ ការបំពានអំណាច និងការលាងលុយកខ្វក់ ក្រោមការចោទប្រកាន់ថា គាត់បានលួចលុយពីមូលនិធិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពីគាត់ ណាហ្ស៊ីប ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ ២០០៩ ។

លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ដូច្នេះថា ប្រាក់ពីមូលនិធិ 1MDB មានតម្លៃជាង 1 ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅគណនីផ្ទាល់ខ្លួនរបស់លោក ណាហ្ស៊ីប ។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំ និងពិន័យជាប្រាក់ចំនួន 50 លានដុល្លារសម្រាប់ការទទួលប្រាក់ខុសច្បាប់ បានប្រហែល 10 លានដុល្លារពី SRC International ដែលជាផ្នែកមួយជារបស់មូលធម 1MDB ក្នុងខែកក្កដា ឆ្នាំ 2020 ក្នុងការកាត់ទោសបទល្មើសលើកដំបូង។

បន្ថែមពីលើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងករណីបែបនេះ នៅក្នុងឯកសារសម្រាប់ការកាត់ក្តីថ្ងៃទី 15 ខែសីហា លោក ណាហ្ស៊ីប ក៏បានស្នើឱ្យតុលាការសហព័ន្ធពិចារណាឡើងវិញនូវភស្តុតាង ដើម្បីធ្វើឲ្យការកាត់ក្តីនេះមិនមានសុពលភាព ដោយចោទប្រកាន់ចៅក្រមថាមានទំនាស់ផលប្រយោជន៍ ។

ការអំពាវនាវរបស់លោក ណាហ្ស៊ីប ធ្វើឡើងមុនការបោះឆ្នោតជាតិ ដែលត្រូវបានគេជឿថា នឹងធ្វើឡើងមុនខែកញ្ញា ឆ្នាំក្រោយ ព្រោះ​ថា​បើ​គាត់​រួច​ទោស​មែន គាត់​ប្រហែល​ជា​អាច​រស់​ឡើង​វិញ​លើ​ឆាក​នយោបាយ​ម្ដង​ទៀត ទោះបីជាលោក ណាហ្ស៊ីប នៅតែជាសមាជិកសភា ប៉ុន្តែ​គាត់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​មុខ​តំណែង​ថ្មី លុះត្រាតែសាលក្រមត្រូវបានដកហូត ឬលើកលែងទោស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម