ថ្ងៃនេះ (២៨ សីហា) បើកឲ្យញាតិសន្តានលោក ថាក់ស៊ីន ចូលសួរសុខទុក្ខ នរណាខ្លះបានចូល?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី28 ខែសីហា ឆ្នាំ2023 ម៉ោង 1:16 នាទី ល្ងាច

អគារ និងបន្ទប់ពិសេសរបស់ប៉ូលិស ដែលឃុំខ្លួនលោក ថាក់ស៊ីន នៅជាន់ទី ១៤

ដោយ សូរ្យសែង៖

ព្រឹកមិញ (២៨ សីហា) ជាថ្ងៃបើកឲ្យញាតិសន្តានរបស់លោក ថាក់ស៊ីន ចូលសួរសុខទុក្ខដោយកំណត់ត្រឹម ១០ នាក់ ។

បន្ទាប់ពីលោក ថាក់ស៊ីន ឈិនវ៉ាត់ អតីតនាយករដ្ឋមន្ត្រី សម្រាកនៅមន្ទីរពេទ្យតម្រួតនៃអគារ ១៤ ជាន់ និងដាក់ឱ្យនៅដាច់ពីគេសម្រាប់កាក់ខ្លួនពីជំងឺ COVID-19 ជំនួស​ឲ្យ​ការ​ព្យាបាល​នៅពេទ្យ​តំបន់​ទី ៧ ពន្ធនាគារ​បាងកក​ ដោយសារតែជំងឺជាច្រើនកំពុងចុះខ្សោយ ហើយ​ត្រូវ​ប្រើ​ឧបករណ៍​ពេទ្យ រួម​ទាំង​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ផង ធ្វើ​រយៈពេល​៥​ថ្ងៃ​កន្លង​មក មន្ទីរ​កែ​ប្រែ​បាន​បើក​ឱ្យ​សាច់ញាតិ និង​ក្រុម​គ្រួសារចូលសួរសុខទុក្ខលោក ថាក់ស៊ីន ដោយកំណត់ ១០ នាក់មានចុះឈ្មោះផងដែរ ។

ជុំវិញ​បញ្ហា​នេះ អ្នក​យក​ព័ត៌មាន​បាន​រាយការណ៍​ថា បញ្ជីរាយនាមសាច់ញាតិ ១០នាក់ ដែលទៅសួរសុខទុក្ខលោក ថាក់ស៊ីន រួមមាន ១.លោកស្រី ផេតថងថាន ឈិនវ៉ាត់ អ៊ុងអ៊ីង ប្រធានគ្រួសារភឿថៃ ២. លោក ភីដុក ស៊ុកសាវ៉ាត់ ស្វាមីរបស់លោកស្រី ផេតថងថាន ៣. កូនស្រី របស់លោកស្រី ផេតថងថាន ៤. លោកស្រី គឺនាង ភិនថងថាន ឈិនវ៉ាត់ គុណាកនវង្ស ឬ អេម កម្មកាន និងលេខាធិការមូលនិធិថៃខម ៥. លោក ណាត់ភុង គុណាកនវង្ស អ្នកធុរកិច្ចអចលនទ្រព្យ បច្ចុប្បន្ន​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SC Asset Corporation ជា​ស្វាមី​របស់​លោកស្រី ភិនផងថាន ៦. លោក ផានថងងាន ឈិនវ៉ាត់ ឬ អ៊ូក កូនប្រុសច្បងរបស់លោក ថាក់ស៊ីន ៧. លោកស្រី ណាត់ធិយ៉ា ពួងខាំ ភរិយារបស់លោក ផានថងថេ និងមេធាវី ៣ រូបទៀត ៕

ប្តីប្រពន្ធលោកស្រី ផេតថងថាន ឈិនវ៉ាត់ កូនស្រីពៅលោក ថាក់ស៊ីន និងជាប្រធានគ្រួសារគណបក្សភឿថៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម