ដោយ សាវុឌ្ឍ៖
ដោយសារតែសេដ្ឋកិច្ចដាំក្បាលចុះ ប្រទេសស្រីលង្កា បានត្រៀមផែនការរៀបចំរចនាសម្ព័ន្ធយោធាថ្មី ដោយកាត់បន្ថយទំហំកងទ័ពមួយភាគបី ដែលបច្ចុប្បន្នមាន 200.000 នាក់ ឲ្យនៅសល់ 135.000 នាក់នៅឆ្នាំក្រោយ និង 100.000 នាក់នៅឆ្នាំ 2030 ។
ខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍ឲ្យដឹងថា ថ្វីត្បិតតែការចំណាយលើវិស័យយោធា គឺជាការទទួលខុសត្រូវផ្ទាល់របស់រដ្ឋក៏ដោយ ដែលចំណាយលើបញ្ហាបែបនេះ អាចដើរតួនាទីមួយក្នុងការស្តារសេដ្ឋកិច្ច តាមរយៈការពង្រឹងសន្តិសុខជាតិ «វានឹងធ្វើឱ្យមានតុល្យភាពការពារប្រទេសស្រីលង្កាក្នុងឆ្នាំ 2030» ។
នេះបើតាមទិន្នន័យរបស់ធនាគារពិភពលោក បានឲ្យដឹងថា កងទ័ពស្រីលង្កាគឺជាកងទ័ពដ៏ធំបំផុតនៅចន្លោះឆ្នាំ 2017-2019 ដែលមានកងទ័ពចំនួន 317,000 នាក់ ច្រើនជាងពេលដែលយោធាស្រីលង្កាបានធ្វើសង្គ្រាមស៊ីវិលរយៈពេល 25 ឆ្នាំជាមួយនឹងក្រុមឧទ្ទាមបំបែកខ្លួនតាមីល ដែលបានបញ្ចប់នៅក្នុងឆ្នាំ 2009 ជាមួយនឹងជ័យជម្នះរបស់រដ្ឋាភិបាល ៕
រូបភាព GETTY IMAGES