លិខិតឆ្លងដែន (Passport) របស់កម្ពុជា មានចំណាត់ថ្នាក់ល្អទាំងតំបន់ និងសកលលោក

ព័ត៌មានសង្គមថ្ងៃពុធ ទី08 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 2:54 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

វេបសាយ Khmer Times ដែលត្រូវវេបសាយរបស់ថៃឈ្មោះ www.naewna.com  យកមកផ្សាយបន្ត បានបង្ហាញចំណាត់ថ្នាក់លិខិតឆ្លងដែន ឬ Passport ទូទាំងពិភពលោកឲ្យដឹងថា លិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាល្អ និងមានឥទ្ធិពលក្នុងកម្រិតអន្តរជាតិ ជាងប្រទេសជិតខាងនៃភូមិភាគអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពិភពលោក គឺ កម្ពុជាមានចំណាត់ថ្នាក់លេខ 54 របស់ពិភពលោក និងចំណាត់ថ្នាក់ទី 4 នៃអាស៊ាន រីឯលិខិតឆ្លងដែនរបស់ថៃមានលំដាប់ទី 65 របស់ពិភពលោក និង ទី 5 ក្នុងអាស៊ាន ក្នុងចំនួន ១៩៣ ប្រទេស ។

ចំណាត់ថ្នាក់លេខ 10 ប្រទេសដំបូងមាន៖

ជប៉ុនលេខ          1

សិង្ហបុរីលេខ        2

កូរ៉េខាងត្បូង       3

អាល្លឺម៉ង់            4

អេស្ប៉ាញ          5

ហ្វាំងឡង់          6        

អ៊ីតាលី              7

លុខហ្សំប៊ួ          8

អូទ្រីស              9

ដាណឺម៉ាក         10

 

10 ប្រទេសក្នុងអាស៊ានដែលមានលិខិតឆ្លងដែនល្អ និងមានឥទ្ធិពលកម្រិតអន្តរជាតិ គឺ៖

ចំណាត់ថ្នាក់លេខ 1 ប្រទេសសិង្ហបុរី (ពិភពលោកលេខ 2)

លេខ 2 ម៉ាឡេស៊ី (ពិភពលោកលេខ 14)

លេខ 3 ប្រ៊ុយណេ (ពិភពលោក 23)

លេខ 4 កម្ពុជា (ពិភពលោកលេខ 54)

លេខ 5 ថៃ (ពិភពលោកលេខ 65)

លេខ 6 ឥណ្ឌូនេស៊ី (ពិភពលោកលេខ 71)

លេខ 7 ហ្វីលីពីន (ពិភពលោកលេខ 76)

វៀតណាមលេខ 8 (ពិភពលោកលេខ 87)

លេខ 9 ឡាវ (ពិភពលោកលេខ 92)

លេខ 10 ប្រទេសមីយ៉ាន់ម៉ា (ពិភពលោកលេខ 95) ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម