កូនខ្មែរកុំរំលង អាចទៅមើលផ្ទាល់ភ្នែក! ចម្លាក់បដិមាព្រះបាតរាប់រយឆ្នាំ តាំងពិព័រណ៍នៅខេត្តសៀមរាប

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 6:14 នាទី ល្ងាច

ដោយ៖ សូរ្យរិទ្ធ

ទីភ្នាក់ងារវប្បធម៌និងបុរាណវិទ្យាកម្ពុជា បាននាំយកជើងរបស់ព្រះពុទ្ធបុរាណទៅតាំងពិព័រណ៍ នៅសារមន្ទីរនៅសៀមរាប ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនរាយការណ៍នៅថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០២៣ ថា អាជ្ញាធរអប្សរា បានរៀបចំពិព័រណ៍ចម្លាក់បដិមាព្រះបាត (ជើង) ខាងស្តាំ ដែលមានអាយុកាលចំណាស់ជាច្រើនសតវត្សរ៍ មានទទឹង ១,១៥ ម៉ែត្រ បណ្តោយ ២,១ ម៉ែត្រ កម្ពស់ ៣១ សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៣ តោន នៅសារមន្ទីរសម្តេចព្រះនរោត្តម សីហនុ អង្គរ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងឲ្យសាធារណជនស្រាវជ្រាវ និងសិក្សាពីសារសំខាន់ដែលពាក់ព័ន្ធនឹងសាសនា សិល្បៈ និងប្រវត្តិសាស្ត្រផ្សេងៗ ដែលកើតឡើងកាលពីជាង ៦០០-៧០០ ឆ្នាំមុនក្នុងឧទ្យានបុរាណអង្គរ ។

បដិមាព្រះបាតនេះឆ្លាក់ពីថ្មភក់ ក្នុងចន្លោះសតវត្សទី​១៤-១៦ ស្ថិតនៅកណ្តាលប្រាសាទអង្គរ ។ ការសិក្សាបានរកឃើញថា ពុទ្ធសាសនិកជនខ្មែរកាលពីអតីតកាល បានចាត់ទុកបដិមាព្រះបាត របស់ព្រះពុទ្ធនេះ ជាវត្ថុសក្ការៈដ៏សំខាន់មួយ ហើយបានរក្សាទុកបដិមាព្រះពុទ្ធមួយពាន់អង្គនៃប្រាសាទអង្គរវត្តតាំងពីសតវត្សរ៍ទី ១៤ រហូតដល់ឆ្នាំ ១៩៨៥ ។

ប្រភព XINHUA


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម