សេចក្តីជូនដំណឹង  ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីអំពីណែនាំការហៅ នាម និង គោរមងារ នាយករដ្ឋមន្ត្រី

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 1:56 នាទី ល្ងាច

សេចក្តីជូនដំណឹង

ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាប​ជូនចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងគ្រប់ខេត្តក្រុង ថា ដើម្បីមានការឯកភាពគ្នាក្នុងការហៅ នាម និង គោរម្យងារ របស់សម្តេចនាយករដ្ឋមន្ត្រីជាទីគោរពរបស់យើង  ចាប់ពីពេលនេះតទៅ  ឯកឧត្តមនិងលោកជំទាវអាចហៅបាន ២ យ៉ាង :

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជំរាបជូនចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិនិងគ្រប់ខេត្តក្រុង ថា ដើម្បីមានការឯកភាពគ្នាក្នុងការហៅ នាម និង គោរម្យងារ របស់សម្តេចនាយករដ្ឋមន្ត្រីជាទីគោរពរបស់យើង  ចាប់ពីពេលនេះតទៅ  ឯកឧត្តមនិងលោកជំទាវអាចហៅបាន ២ យ៉ាង :

- ពាក្យពេញ :  « សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត »
- ពាក្យកាត់  :  « សម្តេចធិបតី ហ៊ុន ម៉ាណែត »

 

សម្រាប់ការសរសេរជាភាសាអង់គ្លេស គឺ

១. ពេញ ៖ Samdech Moha Borvor Thipadei HUN MANET
២. ខ្លី ៖ Samdech Thipadei HUN MANET

សូមឯកឧត្តមនិងលោកជំទាវមេត្តាទទួលនូវការគោរពរាប់អានដ៍ជ្រាលជ្រៅពីខុទ្ទកាល័យសម្តេចមហាបវរ

ធិបតីនាយករដ្ឋមន្ត្រី ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម