យុវជន ៣ សង្កាត់ក្នុងខណ្ឌទួលគោក ត្រូវបានបំប៉នអប់រំនយោបាយគណបក្សប្រជាជនកម្ពុជា ជំនាន់ទី៣

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី02 ខែមេសា ឆ្នាំ2023 ម៉ោង 12:51 នាទី ល្ងាច

វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការពេញមួយថ្ងៃ ទី២ ខែមេសា ឆ្នាំ ២០២៣ ជូនដល់យុវជនបក្ស ៣ សង្កាត់ គឺសង្កាត់ទឹកល្អក់ទី១  សង្កាត់ទឹកល្អក់ទី២  និងសង្កាត់ផ្សារដើមគរ  ក្រោមអធិបតីភាព ឯកឧត្ដម  កែវ  ធីវុធ  អនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកល្អក់ទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការគណបក្ស គ៧៨ រួមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានចុះជួយ​សង្កាត់ទាំង ៣ លោកជំទាវ ទាវ សំអឿន សមាជិកគណៈអចិន្ត្រៃយ៍បក្សខណ្ឌ និងចៅសង្កាត់ជាច្រើនរូប ។

វគ្គនេះប្រារព្ធធ្វើនៅភោជនីយដ្ឋាន  ប៊េស  ហ្រេ្វន២ ក្នុងខណ្ឌទួលគោក  រាជធានីភ្នំពេញ ដោយមានសិក្ខាកាមជាយុវជនចំនួន ៦០ រូប បណ្តុះបណ្តាលទៅលើមេរៀនចំនួន ៦ ធ្វើបទបង្ហាញដោយវាគ្មិនចំនួន ៥រូប ដែលមានដូចជា៖

 ១- ឯកឧត្តម នួន សុធិមន្ត ធ្វើបទបង្ហាញលើមេរៀនទី១ ស្តីពី «ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍នៃការដឹកនាំគណបក្ស»

២- ឯកឧត្តម យូ រ៉ា ធ្វើបទបង្ហាញលើមេរៀនទី២ ស្តីពី «ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា»

៣- ឯកឧត្តម អ៊ឹម ឧត្តម ធ្វើបទបង្ហាញលើមេរៀនទី៣ ស្តីពី «ការយល់ដឹងចាំបាច់ស្ដីពីលក្ខន្តិក:របស់គណបក្សប្រជាជនកម្ពុជា»

៤- លោកជំទាវ ឃាង រតនា ធ្វើបទបង្ហាញលើមេរៀនទី៤ ស្តីពី «ការកសាងអត្តចរិក សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស»

៥- លោក ហេង ជិនហាក់ ធ្វើបទបង្ហាញលើមេរៀនទី៥-៦ ស្តីពី «សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ» និង «ចំនុចសំខាន់ៗមួយចំនួននៃសភាពការណ៍ពិភពលោកបច្ចុប្បន្ន» ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីឲ្យយុវជនយើងយល់ដឹងពីប្រវត្តិរបស់គណបក្សប្រជាជន រហូតមកទល់បច្ចុប្បន្ន ដែលជាគណបក្សតែមួយគត់ ដែលចាប់ពីថ្ងៃបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ មិនរើសអើង ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម