CPP នឹងប្រារព្ធខួបគណបក្ស ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត

ព័ត៌មានសង្គមថ្ងៃសុក្រ ទី02 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:47 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់គណៈកម្មាធិការគណបក្សរាជធានី-ខេត្តឲ្យដឹងថា ការប្រារព្ធពិធីរំឭកខួបថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា លើកទី ៧២ នឹងប្រារព្ធធ្វើក្នុងថ្ងៃជាមួយគ្នានៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។ នៅក្នុងថ្ងៃនោះដែរ គណបក្សនឹងជួលប្រព័ន្ធវិទ្យុ ទូរស្សន៍ឯកជននានា ដើម្បិផ្សព្វផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៦.៥០ នាទី ដល់ម៉ោង ៩ ព្រឹក ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ពិធីប្រារព្ធ និងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត នឹងមានការថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មុនធ្វើដំណើរហែក្បួនទ័ព CPP ទៅតាមគោលដៅរៀងៗខ្លួន ។

ក្នុងថ្ងៃនោះផងដែរ ក៏លើកឡើងពីការឲ្យយកចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀងអាហារ ទឹកសុទ្ធ និងថែទាំសុខភាព សុវត្ថិភាពជូនបងប្អូនដែលបានចូលរួមផងដែរ ៕

ខាងក្រោមជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការកណ្តាល


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម