បងប្អូនពិតជាបានដឹងហើយ ឈីស (Chheese) ដែលមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា គឺជាផលិតផលនាំចូលពីបរទេសសុទ្ធសាធ ហើយជាម៉ាកពី La Fettoria ។ យើងគួរមោទកភាព ដែលបច្ចុប្បន្ន កម្ពុជាផលិតដោយខ្លួន ឯងបាន ដែលម្ចាស់អាជីវកម្ម គឺលោក ចាន់ វុទ្ធី ជាជនជាតិខ្មែរ ប្រឹងប្រែងរៀនសូត្រនៅបរទេស ដើម្បីបង្កើតស្នាដៃជារបស់ខ្មែរពិតៗ ពេលនេះលោកបានសម្រេចបំណងហើយ ដែលខ្មែរ អាចផលិតខ្លួនឯងបាន។
ជីវិតតស៊ូរបស់លោក វុទ្ធី ចាប់ផ្តើមមានគំនិតជាយូរមកហើយ តែអាចនិយាយបានថា មិនទាន់ទូលំទូលាយ ដែលកាលនោះ សិប្បកម្មគាត់ លក់ផ្គត់ផ្គង់សម្រាប់តែតាមសណ្ឋាគារ អាហារដ្ឋាន នៅក្នុងក្រុងសៀមរាបប៉ុណ្ណោះ ។
ប៉ុន្តែបច្ចុប្បន្ននេះ គាត់បានបើកសាខានៅភ្នំពេញមួយកន្លែងទៀត សម្រាប់ចែកចាយលក់តាមផ្សារទំនើប ដូចជា EAON1 ផ្សារទំនើបអង្គរ និង ផ្សារទំនើបផ្សេងៗទៀត ។
ផលិតផល «ឈីស» ផលិតឡើងពីទឹកដោះគោសុទ្ធពីក្រុមនៅភ្នំតាម៉ៅ ដែលជាកសិដ្ឋានចិញ្ចឹមគោ «គីរីសួគ៌» ៕