វៀតណាមកាត់ទោសមន្ត្រី ៥០ នាក់កាត់ទោសពីបទទទួលសំណូក ពីជើងហោះហើរធ្វើមាតុភូមិនិវត្តន៍អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:28 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

មន្ត្រីវៀតណាមជាង ៥០នាក់ ឡើងតុលាការប្រកាន់ពីបទពុករលួយទាក់ទងនឹងជើងហោះហើរធ្វើមាតុភូមិនិវត្តន៍អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ។ រឿង​អាស្រូវនេះធ្វើឲ្យ​រដ្ឋមន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ ។

ក្តីនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ធំ ដែលនាំទៅដល់ការលាលែងពីតំណែងភ្លាមៗរបស់ប្រធានាធិបតី ង្វៀន សួន ភុក កាលពីដើមឆ្នាំនេះ ដែលជាការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមកនៅក្នុងបក្សកុម្មុយនិស្តវៀតណាម ។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​កាត់​ទោស ​រួម​មាន អតីតអភិបាលរងក្រុងហាណូយ និងអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន ។

នៅដើមសប្តាហ៍ កាសែត Thanh Nien បានរាយការណ៍ថា ព្រះរាជអាជ្ញានឹងចោទប្រកាន់មន្ត្រីរាជការចំនួន ២១ នាក់ ពីបទទទួលប្រាក់ជិត ៧ លានដុល្លារពីអាជីវកម្មចំនួន ១០០ កន្លែង ដើម្បីដោះស្រាយដំណើរការការធ្វើមាតុភូមិនិវត្តន៍ ។ ចំណែកមន្ត្រីចំនួន ៣៣ នាក់ទៀត នឹង​ប្រឈម​​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត ក្នុងការផ្តល់សំណូកអន្តរការី និងការរំលោភអំណាច។

កាសែត Thanh Nien បាននិយាយទៀតថា ចំនួនសរុបនៃការសូកប៉ាន់ដែលពាក់ព័ន្ធមានដល់ 9.5 លានដុល្លារ និង 2.65 លានដុល្លារទៀតត្រូវបានផ្តល់ឱ្យប៉ូលីសដើម្បីជៀសវាងការកាត់ទោស ។

ជនជាប់ចោទ១៨នាក់ រួមទាំងអតីតអនុរដ្ឋមន្ត្រីការបរទេសផងដែរ។ និងអតីតឧបនាយករដ្ឋមន្ត្រី អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានកំហុស។

ជនជាប់ចោទ ១៨នាក់ រួមទាំងអតីតអនុរដ្ឋមន្ត្រីការបរទេសផងដែរ និងអតីតឧបនាយករដ្ឋមន្ត្រី អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានកំហុស។

សារព័ត៌មានក្នុងស្រុកវៀតណាមបានរាយការណ៍ថា អតីត​លេខា​អនុរដ្ឋមន្ត្រី​សុខាភិបាល​ ​បាន​ទទួល​សំណូក​ចំនួន ២៥៣ លើក ក្នុង​រយៈ​ពេល ១១ ខែ ដែល​មានទឹកប្រាក់ ចំនួន​សរុប ១,៨ លាន​ដុល្លារ។

កាលពីដើមឆ្នាំ 2020 វៀតណាមបានបិទខ្លួនចេញទៅខាងក្រៅ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 និងបានរៀបចំជើងហោះហើរជិត ៨០០ ជើង ដោយនាំពលរដ្ឋមកពី ៦០ ប្រទេសត្រឡប់ទៅវៀតណាមវិញ។

ប៉ុន្តែអ្នកដំណើរប្រឈមមុខនឹងនីតិវិធីដ៏ស្មុគស្មាញ ជាមួយគ្នានឹងត្រូវបង់ថ្លៃសំបុត្រយន្តហោះ និងថ្លៃដាក់ឱ្យនៅដាច់ពីគេ ដើម្បីត្រឡប់ទៅប្រទេសវៀតណាមវិញ។ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

អតីតអនុរដ្ឋលេខាធិការត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជិត 910,000 ដុល្លារ ដើម្បីបន្ថែមក្រុមហ៊ុនទៅក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍សម្រាប់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍។

ការចោទប្រកាន់ពីការស៊ីសំណូកនេះ គឺជាផ្នែកមួយនៃការបង្ក្រាបយ៉ាងទូលំទូលាយលើអំពើពុករលួយទាក់ទងនឹងកិច្ចព្រមព្រៀងមួយចំនួនដែលបានធ្វើឡើងក្នុងអំឡុងពេលឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ។

កាលពីដើមឆ្នាំនេះ រដ្ឋសភាបានបញ្ជាឲ្យលោក Pham Binh Minh និង Vu Duc Sam ចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី។ លោក Pham Binh Minh ជារដ្ឋមន្ត្រីការបរទេស ចំណែកលោក Vu Duc Sam ទទួលបន្ទុកដោះស្រាយការរាតត្បាត COVID-19។

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​និង​ពាណិជ្ជករ​១០០​នាក់ រួម​ទាំង​ជំនួយការ​របស់​លោក Sam ផង​ដែរ ចាប់ខ្លួនពាក់ព័ន្ធរឿងអាស្រូវលើការចែកចាយឧបករណ៍ធ្វើតេស្ត COVID-19 ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម